កូនកាត់ខ្មែរ-អាមេរិក Nick Taylor ដែលលេងនៅក្លឹបកំពូលអាមេរិក យល់ព្រមមកលេងឱ្យជម្រើសជាតិកម្ពុជា
Kan DaraMAY 26 2022570 views

អ្នកចម្បាំងលើសមរភូមិវាលស្មៅ កីឡាករកូនកាត់ខ្មែរ-អាមេរិក Nick Taylor ប្រកបអាជីពនៅក្លិប Orlando City នៃលីគទី៣ (MSL Next Pro) លើទឹកដីសហរដ្ឋអាមេរិក នឹងលេចវត្តមានចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា។

1

កីឡាករវ័យ២៣ឆ្នាំរូបនេះបានឲ្យដឹងថា លោក និង សហព័ន្ធបាល់ទាត់កម្ពុជា បានយល់ព្រមលើលក្ខខណ្ឌចរចារគ្នារួចរាល់។ ដូច្នេះបើគ្មានអ្វីជាឧបសគ្គក្នុងការចូលរួមនោះទេ ខ្សែបម្រើស្លាបខាងលើ នឹងក្លាយជាកម្លាំងថ្មី ក្នុងក្រុមជម្រើសជាតិកម្ពុជា នៃពានរង្វាន់វគ្គជម្រុះ AFC Asian Cup ដែលនឹងចាប់ផ្តើមនៅក្នុងខែកញ្ញានេះតែម្តង។

3

គួរជម្រាបផងដែរថា យោងតាមប្រភពបរទេស  Nick Taylor កើតនៅរដ្ឋតិចសាស សហរដ្ឋអាមេរិក ក្នុងគ្រួសារមួយដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិអាមេរិក។ Nick Taylor មានកម្ពស់១.៧៨ម៉ែត្រ គឺជាថ្នាលយុវជនរបស់ក្រុម Dallas Texans, New Mexico Lobos, SMU Mustangs និង UCF Knights មុនផ្លាស់មកកាន់ Orlando City B នៅដើមឆ្នាំ ២០២២៕

្នន

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia