ដំណឹងល្អ! ផ្លូវជាតិថ្មី១ខ្សែប្រវែង ១០០ គីឡូម៉ែត្រ នឹងសម្ពោធដាក់ឲ្យដំណើរការនៅថ្ងៃទី១១ ខែមេសា
Bunthoeun KoemMARCH 28 20252 K views

គម្រោងសាងសង់ផ្លូវជាតិលេខ៧១C គ្រោងនឹងសម្ពោធបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការដកស្រង់ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

 

486627541 974098578234470 8126938056276400947 N

 

សូមជម្រាបថា គម្រោងផ្លូវជាតិលេខ ៧០C នេះមានប្រវែងសរុប ១១៤,៩៩ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម។ ខណៈគម្រោងនេះបានចំណាយថិវកាសាងសង់ចំនួន ១៣០ លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។

 

សូមរំលឹកថា គម្រោងសាងសង់ផ្លូវជាតិលេខ៧០C នេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នំា២០២១ ដោយប្រាស់​រយៈពេល​​សាងសង់ចំនួន ៤២ខែ៕​

 

 

486667265 974098348234493 3783301308018694545 N

487172989 974098431567818 4919243536464015374 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia