កាន់តែទំនើប! ក្រសួងបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការថ្មី អាចដកប្រាក់ប្រចាំខែតាម ATM បាន
ធី ស្រីល័ក្ខDECEMBER 21 202259.9 K views

កាន់តែងាយស្រួលនិងទំនើបជាងមុន សម្រាប់មន្ត្រីរាជការបន្ទាប់ពីក្រសួងមុខងារសាធារណៈបានសម្រេចបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការថ្មីដែលមានសមត្ថភាពអាចដកប្រាក់ប្រចាំខែតាមទូ ATM បាន។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈបានឱ្យដឹងថា បន្ទាប់ពីការជូនដំណឹងពីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២២ កន្លងទៅ ក្រសួងមុខងារសាធារណៈបានធ្វើការសហការជាមួយធនាគារជាដៃគូ ដើម្បីធ្វើការបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលថ្មីរួចហើយ ដែលអត្តសញ្ញាណប័ណ្ណប្រភេទថ្មីនេះនឹងចាប់ផ្តើមដំណើរការផ្តល់ជូនមន្ត្រីរាជការ ដើម្បី​ប្រើប្រាស់ជាផ្លូវការសម្រាប់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអេម (ATM) ដកប្រាក់បៀវត្សពីធនាគារផង និងអាចប្រើប្រាស់ជាមធ្យោបាយចាំបាច់ផ្សេងៗទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា ចំពោះពិធីប្រគល់ដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនូវអត្តសញ្ញាប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនឹងប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ២៖០០នាទី ខាងមុខនេះនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ៕

Photo 2022 12 16 19 38 21

Photo 2022 12 16 19 38 54

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia