អត្រាភាពក្រីក្រនៅកម្ពុជា ត្រូវបានកាត់បន្ថយក្នុងរង្វង់ ១០% កាលពីឆ្នាំ ២០១៩ ប៉ុន្តែបានឡើងខ្ពស់ក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ និងធ្លាក់ចុះមកនៅត្រឹម ១៧,៩៨% ក្នុងឆ្នាំ ២០២៤។ នេះបើយោងតាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថ្លែងក្នុងវេទិកាសំណួរ-ចម្លើយ នៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីខាងកើត ហ្សាការតា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។
ក្នុងឯកសារកម្មវិធីប្រទេសចុងក្រោយរបស់ UNDP ឆ្នាំ២០២៤-២០២៨ ក្នុងរយៈពេលជាង ៧ឆ្នាំកន្លងមក ភាពក្រីក្រពហុវិមាត្របានធ្លាក់ចុះពី ៣៦,៧% មក ១៦,៦% ដែលស្មើរនឹងចំនួនប្រជាជនរស់នៅក្នុងភាពក្រីក្របានធ្លាក់ចុះពី ៥,៦ លាននាក់ មកនៅត្រឹមតែ ២,៨ លាននាក់ប៉ុណ្ណោះ បើយោងនិយមន័យ ២.៦៦ដុល្លារក្នុងមួយថ្ងៃ ខណៈប្រជាជនកម្ពុជាសរុបមានចំនួនប្រហែល ១៦,៩ លាននាក់។
គួរជម្រាបផងដែរថា ការវាយតម្លៃបឋមរបស់អង្គការសហប្រជាជាតិសម្រាប់ការពិនិត្យឡើងវិញរយៈពេលបីឆ្នាំ ក្នុងឆ្នាំ២០២៤ បានរកឃើញថាកម្ពុជាស្ថិតក្នុងស្ថានភាពល្អសម្រាប់ការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច ខណៈប្រាក់ចំណូលជាតិសរុប (Gross National Income -GNI) របស់កម្ពុជាសម្រាប់មនុស្សម្នាក់ មានចំនួន ១,៥៤៦ ដុល្លារ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook