នេះជាចំណុចពិសេសៗនៃផ្សារទំនើបកូនខ្មែរ NORO LANE ដែលអ្នករស់នៅភ្នំពេញមិនគួរមើលរំលង
Bunthoeun KoemMAY 8 2025

កាលពីចុងខែមេសា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនយក្ស ជីប ម៉ុង ទើបនឹងបានសម្ពោធដាក់ឲ្យដំណើរការផ្សារទំនើប NORO LANE ដែលមានទីតាំងស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ បន្ទាប់ពីក្រុមហ៊ុនបានវិនិយោគរាប់សិបលានដុល្លារធ្វើការផ្លាស់ប្ដូរមុខមាត់ថ្មី ប្រកបដោយការច្នៃប្រឌិត ដើម្បីបំពេញតម្រូវការរបស់អតិថិជន។ តើការផ្ដាស់ប្ដូរមុខមាត់ថ្មីនៃផ្សារទំនើបមួយនេះ មានចំណុចពិសេសអ្វីខ្លះ?

480692867 633116949458530 8671608028483845070 N

ការផ្លាស់ប្ដូរមុខមាត់ថ្មីនៃផ្សារទំនើប NORO LANE នេះមិនត្រឹមជាកន្លែងទិញទំនិញដ៏សម្បូរបែបនោះទេ ប៉ុន្ដែក៏ជាកន្លែងការកម្សាន្ត និងរស់នៅដ៏ថ្មីស្រឡាងសម្រាប់យុវជនដែលកំពុងរស់នៅទីក្រុងភ្នំពេញផងដែរ។ ដោយក្នុងនោះមានប្រមូលផ្ដុំដោយអាហារ សិល្បៈ និងការកម្សាន្ត ដែលផ្ដល់បទពិសោធន៍បែប ទំនើប និងសប្បាយសម្រាប់អ្នកដែលរស់នៅក្នុងទីក្រុង។

Photo 2025 05 08 10 31 06

តាមការបញ្ជាក់ពីលោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប បានឲ្យដឹងថា ការសម្រេចកែលម្អផ្សារទំនើប NORO LANE នេះ គឺដើម្បីឲ្យអតិថិជនទទួលបានបរិយាកាស ងាយស្រួល សម្បូរបែប ស្របតាមការនិយមរបស់មនុស្សជំនាន់ថ្មីនិងបង្កើតឱកាសពិសេស និងខុសប្លែកពីគេដោយយើងផ្ចិតផ្ចង់ខ្លាំងលើភាពច្នៃប្រឌិត យើងបង្កើត Concept ថ្មីៗ ដូចជា៖ណូរ៉ូ លន (Noro Lawn) ដែលស្ថិតនៅជាន់ទី១ ប្រមូលផ្ដុំទៅដោយយីហោរភោជនីយដ្ឋានល្បីៗ ដែលអាចឲ្យអតិថិជនញ៉ាំអាហារពីព្រឹករហូតដល់ល្ងាច។

ជាន់ទី២ ណូរ៉ូ ស្គូល (Noro School) មានសាលាបង្រៀន ៥ ទៅ ៦ កន្លែងសម្រាប់ឲ្យកុមារសិក្សាបន្ថែមលើជំនាញជាច្រើនដូចជា គណិតវិទ្យា ភាសាអង់គ្លេស បំណិនជីវិត និងកីឡាជាដើម។  និងជាន់ទី៣ ណូរ៉ូ ខេម (Noro Camp) ដែលមានកន្លែងអង្គុយលំហែកាយបែបបោះតង់នៅខាងក្នុងផ្សារទំនើប ផ្ទាល់ ដែលអាចឲ្យយុវវ័យ អ្នកធ្វើការមកបំពេញការងារយ៉ាងងាយស្រួល ក៏ដូចជាជួបជុំគ្នា ពេលល្ងាចចុងសប្តាហ៍ផងដែរ។

480256163 628537423249816 497680804757503589 N

តាមការបញ្ជាក់បន្ថែមពីលោកជំទាវអគ្គនាយិកា ផ្សារទំនើប NORO LANE គឺមានយីហោល្បីៗប្រមាណ ៥០ ឯណោះបើកដំណើរការនៅទីនេះ។ ដោយក្នុងនោះរួមមាន៖ សាលារៀន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងលក់តុក្កតា គ្រឿងតុបតែង ឱសថស្ថាន កន្លែងហាត់ប្រាណ ដែលសុទ្ធសឹងជាយីហោល្បីៗទាំងក្នុងស្រុក និងក្រៅប្រទេស។

លើសពីនេះទៅទៀត ផ្សារទំនើប NORO LANE ក៏នឹងមានការរៀបចំព្រឹត្តិការណ៍ទាក់ទាញដទៃទៀតដូចជា កម្មវិធីតាមរដូវកាល កម្មវិធីបែបសហគមន៍ និងការផ្សព្វផ្សាយផ្សេងៗ ដើម្បីបង្កើតបទពិសោធន៍ថ្មីៗសម្រាប់សាធារណៈជនផងដែរ៕

Photo 2025 05 08 10 31 05

491404143 674677195302505 8054057558946509390 N

494199990 684784727625085 6250348556905177948 N

494968243 689339937169564 1147098325111381449 N

494682639 685008707602687 8125743328078564051 N

494540058 685008730936018 739073539737949726 N

495500282 689340023836222 6463628236957507022 N

495498598 689340070502884 7406747996795460152 N

480861798 633634872740071 7875657974672945650 N

485062282 648184481285110 3383250320771369982 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia