ត្រូវប៉ាន់ខ្លាំង! ក្រុមហ៊ុន Aeon គ្រោងបើកហាងលក់ទំនិញរហូតដល់ ១០០ទីតាំងនៅប្រទេសក្បែរខាងកម្ពុជា
ធី ស្រីល័ក្ខMAY 8 2025388 views

ក្រុមហ៊ុនលក់រាយដ៏ធំបំផុតរបស់ជប៉ុនគឺ Aeon គ្រោងនឹងពង្រីកផ្សារទំនើប និងហាងលក់ទំនិញទូទៅរបស់ខ្លួននៅក្នុងប្រទេសវៀតណាមរហូតដល់ទៅ ១០០ទីតាំងត្រឹមឆ្នាំ២០៣០ ដែលចំនួនគ្រោងទុកនេះគឺជាការកើនឡើងរហូតដល់ទី៨ដងផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Vn Express។

ប្រភពខាងលើបានបន្តឱ្យដឹងថា គិតត្រឹមខែកុម្ភៈ ផ្សារអ៊ីអនបានដំណើរការហាងទំនិញទូទៅចំនួន 1១២នៅក្នុងប្រទេសវៀតណាម ដែលក្នុងនោះ មាន៣គឺជាផ្សារទំនើប ខណៈផ្សារទំនើបធម្មតាមានចំនួន ៣៦ រួមទាំងហាង Citimart ដែលគ្រប់គ្រងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។

24

លោក Yasuyuki Furusawa ដែលជាអ្នកដឹកនាំប្រតិបត្តិការនៅប្រទេសវៀតណាមបាននិយាយថា "ដើម្បីប្រកួតប្រជែងជាមួយអ្នកលក់រាយថៃយើងត្រូវមានគោលដៅសម្រាប់បើកហាងលក់ទំនិញទូទៅឱ្យច្រើនកន្លែងនៅប្រទេសថៃ។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏មានគម្រោងពង្រីកបណ្តាញហាងតូចៗរបស់ខ្លួន ដូចជាហាងលក់គ្រឿងទេស រហូតដល់ ២០០ហាងនៅទូទាំងប្រទេសវៀតណាមផងដែរ។

លោក Furusawa បាននិយាយបន្តទៀតថា វៀតណាមត្រូវបានចាត់ទុកថាជាទីផ្សារដ៏សំខាន់បំផុតទីពីររបស់ក្រុមហ៊ុន Aeon បន្ទាប់ពីប្រទេសជប៉ុន ខណៈកន្លងទៅក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រហូតដល់ទៅ ១,៥ពាន់លានដុល្លារក្នុងទីផ្សារវៀតណាមក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

ជាមួយគ្នានោះដែរ កាលពីឆ្នាំមុន ផ្សារទំនើបអ៊ីអនបានប្រកាសប្រាក់ចំណេញចំនួន ២៩,៦ លានដុល្លារអាមេរិកពីប្រតិបត្តិការវៀតណាមរបស់ខ្លួនលើប្រាក់ចំណូលចំនួន ១៧.៣ ពាន់លានយ៉េន ដែលធ្វើឱ្យប្រទេសនេះមានទីផ្សារប្រតិបត្តិការកំពូលនៅអាស៊ីអាគ្នេយ៍ និងធំទីពីរនៅទូទាំងពិភពលោកបន្ទាប់ពីប្រទេសចិន។

25

លោក Ozasa Haruhiko ប្រធានតំណាងក្រុមហ៊ុន Jetro Hanoi បាននិយាយថា "នេះគឺជាអត្រាខ្ពស់បំផុតនៅក្នុងអាស៊ី ដែលបង្ហាញថាវៀតណាមមានសក្តានុពលខ្លាំងបំផុតមួយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia