យោងតាមមាត្រា ៤២ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ ពាក្យ “ប្រាក់បៀវត្ស” សំដៅដល់ប្រាក់បៀវត្ស លាភ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែមដែលបានទូទាត់ដើម្បីប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិក ចំពោះការបំពេញសកម្មភាពបម្រើការងារ។
ហើយក្នុងនោះមានបុគ្គលិកបម្រើការងារជាច្រើនដែលកំពុងបំពេញការងាររបស់ខ្លួន ដោយមិនដឹងឡើយថា អត្រាប្រាក់បៀវត្សកម្រិតណាដែលត្រូវកាត់ពន្ធចូលរដ្ឋ។ជាមួយគ្នានេះ បើយោងតាម យោងតាមអនុក្រឹតស្តីពីប្រាក់ចំណូលពន្ធប្រចាំឆ្នាំ និងប្រាក់បៀវត្សជាប់ពន្ធប្រចាំខែថ្មីលើការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី ដែលចេញផ្សាយដោយអគ្គនាយដ្ឋានពន្ធដារកាលពីពេលថ្មីៗកន្លងទៅបានឱ្យដឹងថាបុគ្គលដែលមានប្រាក់បៀវត្សប្រចាំខែក្នុងលក្ខខណ្ឌកំណត់នេះនឹងត្រូវកាត់ពន្ធចូលរដ្ឋ ៖
សូមអានសេចក្តីសម្រេចខាងក្រោម៖
អត្ថបទដោយ៖សម្បត្តិ សុខឡាង