ចរាចរផ្លូវសហព័ន្ធរុស្ស៊ីនឹងធូស្រាល ខណៈរដ្ឋកំពុងសិក្សាសង់ផ្លូវ១ទៀតភ្ជាប់សាលាតិចណូទៅកាន់ព្រលានយន្ដហោះភ្នំពេញថ្មី
Bunthoeun KoemFEBRUARY 14 20231.1 K views

ដើម្បីសម្រួលការធ្វើដំណើរ និងការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញពិសេសលើបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បាននិងកំពុងធ្វើការសិក្សាដើម្បីស្ថាបនាផ្លូវថ្មីមួយខ្សែ ដែលតភ្ជាប់ពីអាកាសយានអន្ដរជាតិភ្នំពេញ មកក្រោយសាលាតិចណូស្របតាមបណ្ដោយផ្លូវរថភ្លើង។ នេះបើយោងតាមការលើកឡើងពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានិភ្នំពេញ។

330133323 1611427612633627 6228928729367272246 N

ថ្លែងនៅក្នុងជំនួបជាមួយលោក Cyril Girot នាយកប្រតិបត្ដិក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា​កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនិងក្រសួងសាធារណការ ពេលនេះបាននិងកំពុងសិក្សា ដើម្បីស្ថាបនាផ្លូវមួយខ្សែទៀតស្រប តាមបណ្ដោយផ្លូវរថភ្លើង ដោយចាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតមកដល់ក្រោយសាលាតិចណូ ខណ្ឌទួលគោក ដើម្បីដោះ ស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី។

ឯកឧត្ដមបន្ដថា  កំណាត់ផ្លូវដែលគ្រោងស្ថាបនានៅតាមបណ្ដោយផ្លូវរថភ្លើងនេះ បានទទួលការឯកភាពពីរាជរដ្ឋាភិបាលហើយ តែក៏ត្រូវផ្អាកទៅវិញក្រោយការផ្ទុះឡើងជំងឺកូវីដ១៩។ ប៉ុន្តែសម្រាប់ពេលនេះយើងបាននិងកំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញ។

សូមជម្រាបផងដែរថា ដើម្បីចូលរួមការបន្ថយការកកស្ទះចរាចរ និងសម្រួលការធ្វើដំណើរ​នៅក្នុងរាជធានីភ្នំពេញ រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីផ្ទាល់ បានធ្វើការសាងសង់ផ្លូវថ្មីៗជាច្រើន ក្នុងនោះក៏បានសង់ស្ពានអាកាស ស្ពានថ្មើរជើងលើអាកាសផងដែរ។ ក្រៅពីនោះក៏បានកំពុងសិក្សាសាងសង់ផ្លូវរថភ្លើងក្រោមថ្មី និងរថភ្លើងលើអាកាសបន្ថែមទៀត ដើម្បីឆ្លើយតបទៅហ្នឹងត្រូវការនៃការធ្វើដំណើរនះ៕

អត្ថបទ៖ កឹម ប៊ុនធឿន

From Canaida Tower

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia