បច្ចុប្បន្នផ្លូវ គឺជាសរសៃឈាមដ៏សំខាន់ នៅក្នុងការដឹកជញ្ជូនទំនិញ ក៏ដូចជាការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ហើយរាជរដ្ឋាភិបាល ក៏បានកំពុងសាងសង់ និងរៀបចំធ្វើផ្លូវថ្មីជាច្រើនខ្សែផងដែរ ដែលមានទាំងផ្លូវជាតិ ផ្លូវខេត្ដ និងផ្លូវដែកជាដើម។
ពេលនេះផងដែរ Business Cambodia នឹងលើកយកផ្លូវសំខាន់ចំនួន ២ ខ្សែដែលស្ថិតនៅក្នុងការសាងសង់របស់រាជរដ្ឋាភិបាល ខណៈបច្ចុប្បន្នគម្រោងផ្លូវទាំង ២ នេះត្រូវបានសិក្សារចប់សព្វគ្រប់ និងរង់ចាំតែថ្ងៃបើកការដ្ឋានសាងសង់តែប៉ុណ្ណោះ។
ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ផ្លូវលេខ ២៣ នេះគឺជាផ្លូវថ្មី ដែលតភ្ជាប់ត្រង់ពីឃុំលើកដែកស្រុកកោះធំ ទៅកាន់ស្រុកលើកដែក ខេត្ដកណ្ដាល។ នៅពេលផ្លូវនេះសាងសង់រួចរាល់ ប្រជាពលរដ្ឋដែលចង់ទៅលេងអ្នកលឿង ពីឃុំលើកដែកនៅស្រុកកោះធំ មិនបាច់ធ្វើដំណើរទៅរាជធានីភ្នំពេញ រួមបន្ដដំណើរតាមផ្លូវជាតិលេខ ១ ទៅអ្នកលឿងទៀតនោះទេ ដោយយើងអាចធ្វើដំណើរតាមផ្លូវលេខ ២៣ នេះត្រង់ទៅតែម្ដង។
តាមការបញ្ជាក់របស់ឯកឧត្ដម ផ្លូវថ្មីនេះត្រូវបានសិក្សារ និងដាក់ចេញថ្លៃចប់សព្វគ្រប់ហើយ ដោយបច្ចុប្បន្នរង់ចាំតែថ្ងៃបើកការដ្ឋានសាងសង់តែប៉ុណ្ណោះ។
២. ផ្លូវ ៥០c
ផ្លូវតភ្ជាប់ពីកំពង់ឆ្នាំងទៅកំពង់ធំ ឬផ្លូវ ៥០c ជាផ្លូវមួយដ៏មានសារៈសំខាន់ ក្នុងការដឹកជញ្ជូនកសិផល និងផលិតផល របស់ប្រជាពលរដ្ឋ ពីឧត្ដមានជ័យ ពីព្រះវិហារ កំពង់ធំ -ល- មកកំពង់ឆ្នាំងចុះទៅកំពង់ផែ។ តាមការបញ្ជាក់ពីឧត្ដម ស៊ុន ចាន់ថុល ផ្លូវនេះត្រូវបានសិក្សារចប់សព្វគ្រប់ ហើយការវាយតម្លៃលើបរិស្ថានក៏អត់មានបញ្ហាដែរ ខណៈរង់ចាំតែថ្ងៃបើកការដ្ឋានដូចគ្នា៕
អត្ថបទ៖ កឹម ប៊ុនធឿន