ទំនើបណាស់! ក្រសួង បញ្ចេញ QR Code ថ្មីសិស្សមិនទៅបញ្ជាក់សញ្ញាបត្របាក់ឌុប ក៏អាចប្រើជាផ្លូវការបាន
ធី ស្រីល័ក្ខFEBRUARY 6 2023873 views

កាន់តែងាយស្រួលជាងមុនហើយ សម្រាប់សិស្សានុស្សិស្សដែលទើបតែប្រឡប់បាក់ឌុបចប់នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ព្រោះនាពេលនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ចេញ QR Code ស្តង់ដារថ្មី ដោយសិស្សមិនចាំបាច់ទៅបញ្ជាក់សញ្ញាបត្របាក់ឌុបក៏អាចប្រើជាផ្លូវការបានដែរ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្រនេះ ដោយចូលទៅក្នុងឆានែលតេលាក្រាម ឈ្មោះ”វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២” តាមរយៈតំណភ្ជាប់ http://t.me.TemporaryBacllCetificate រួចទៅបំពេញព័ត៌មានចាំបាច់មួយចំនួន ឬអាចទៅទទួលដោយផ្ទាល់នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ខេត្ត។

នៅក្នុងនោះដែរ សិស្សានុសិស្សអាចប្រើវិញ្ញាបនបត្រនេះ ដើម្បីដាក់ដាក់ពាក្យស្នើសុំចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សទាំងអស់ ដោយពុំចាំបាច់តម្រូវឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងនៃវិញ្ញាបត្របណ្តោះអាសន្ន ក្នុងទម្រង់ជាក្រដាស ហើយគ្រឹស្ថានឧត្តមសិក្សាទាំងអស់អាចស្កេន QR Code ស្តង់ដា ដើម្បីផ្ទៀងផ្ទាល់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រនេះតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ។

១៧

សូមបញ្ជាក់ថា សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការស្នើសុំ សូមទំនាក់ទំនងលេខទូរស័ព្ទ ១២៣ (ហៅចូលឥតគិតថ្លៃ)៕

អត្ថបទ៖ ធី ស្រីល័ក្ខ

១៨១៩២០

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia