អបអរសាទរ! ខេត្ដស្វាយរៀង និងព្រះសីហនុ ទទួលបានគម្រោងវិនិយោគចំនួន ៧ មានទុនសរុបជាង ៣០ លាន$
Bunthoeun KoemNOVEMBER 30 20231.5 K views

ជាដំណឹងដ៏រីករាយមួយសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ដស្វាយរៀង និងខេត្ដព្រះសីហនុ ខណៈនៅមុននេះបន្ដិចក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងបង្កើតរោងចក្រថ្មីចំនួន ៧ ដែលទុនសរុបប្រមាណជាង ៣០ លានដុល្លារ ធ្វើការសាងសង់នៅក្នុងភូមិសាស្រ្ដខេត្ដ២នេះ។ អ្វីដែលពិសេសគឺគម្រោងរោងចក្រទាំងនេះសម្រេចរួចរាល់ ក៏នឹងបង្កើតឱកាសការងាររាប់ពាន់កន្លែងជូនពលរដ្ឋក្នុងតំបន់ផងដែរ។

យោងតាមការចុះផ្សាយពី CDC នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុនដែលទទួលបានគម្រោងវិនិយោគទាំង ៧ ខាងលើនេះរួមមាន៖

១- ក្រុមហ៊ុន “ក្រុមហ៊ុន Vacation Industry Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ (Waterproof Storage Bag, Backpack Bag, Cooler Bag) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៧,៣ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៤៥ កន្លែង។

២- ក្រុមហ៊ុន “ក្រុមហ៊ុន Star United Christmas Decoration Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិត ដើមគ្រីស្មាស់ និងសម្ភារៈលំអដើមគ្រីស្មាស់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៦លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន ៥៣៦ កន្លែង។

៣- ក្រុមហ៊ុន “ក្រុមហ៊ុន CH Lighting Tree Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតដើមណូអែល អំពូលភ្លើងលម្អដើមណូអែល សម្ភារៈតុបតែងលម្អដើមណូអែល និងវត្ថុអនុស្សាវរីយ៍ ដែលមានទីតាំង វិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក  ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥០០កន្លែង។

៤- ក្រុមហ៊ុន “ក្រុមហ៊ុន Glorious Building Material (Cambodia) Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតស៊ុមទ្វារ ស៊ុមបង្អួច និងជ្រីធ្វើអំពីឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ១,២លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានចំនួន ៣៣០កន្លែង។

៥- ក្រុមហ៊ុន “ Justmarvelous Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតក្រណាត់ ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣២៦កន្លែង។

៦- ក្រុមហ៊ុន “ក្រុមហ៊ុន Kamelun Wood Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតក្តារប៉ាកេ ក្តារបន្ទះ គ្រឿងតុបតែងពីឈើ និងគ្រឿងសង្ហារិមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៣លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានចំនួន ២១៣កន្លែង។

៧- ក្រុមហ៊ុន “ក្រុមហ៊ុន Angel Wood (Cambodia) Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតផលិតផលឈើ (ក្តារប៉ាកេ ក្តារបន្ទះ និងក្តារផ្សេងៗ) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១,៤លានដុល្លារអាម៉េរិក និងអាច បង្កើតការងារបានចំនួន ៣២០កន្លែង៕

404705553 752000383624897 7977815553833452472 N

404756125 752000223624913 3046781327661863220 N

406077392 752000220291580 2618056778522078188 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia