នៅតែខ្លាំង! ភ្នំពេញទទួលបានគម្រោងវិនិយោគថ្មីជាង ១ ពាន់គម្រោងមានទុនសរុបជាង២ពាន់លាន$
Bunthoeun KoemJUNE 8 20221.4 K views

គិតត្រឹមឆ្នាំ ២០២២ នេះកម្ពុជាទទួលបានគម្រោងជាច្រើន ដោយក្នុងនោះរាជធានីភ្នំពេញគឺទទួលបានការវិនិយោគច្រើនជាងគេ។ ជាក់ស្ដែងបើគិតទាំងសំណង់បុរី ផ្ទះល្វែង និង អគារខ្ពស់ៗមកដល់ពេលនេះភ្នំពេញមានគម្រោងថ្មីៗជាង ១ ពាន់គម្រោងហើយ។

យោងតាមប្រសាសន៍របស់ឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជាធានី ភ្នំពេញ ដែលដកស្រង់ដោយ AKP កាលពីថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២២​ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលពាណិជ្ជកម្ម Prince Time Square បានបញ្ជាក់ថា ​គម្រោងថ្មីជាង ១ ពាន់គម្រោងនេះបាននឹងកំពុងសាងសង់នៅលើផ្ទៃដីប្រមាណ ៤,៦៣ លានម៉ែត្រក្រឡា និងលមានទឹកប្រាក់វិនិយោគជាង ២,២៦ពាន់លានដុល្លារផង។

ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ នៅក្នុងពិធីសម្ពោធនោះថា វិស័យសំណង់បានដើរតួននាទីយ៉ាងសំខាន់ក្នុងការចូលរួមដល់ការងើបឡើងវិញ នៃ សេដ្ឋកិច្ចកម្ពុជា ក្រោយរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ជាង២ឆ្នាំកន្លងមក។ វិស័យសំណង់ ជាវិស័យ១ក្នុងចំណោមវិស័យអាទិភាពធំៗ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីពង្រឹង និងស្តារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។

ឯកឧត្តមកបន្តថា ដើម្បីជំរុញ និងគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន និង លើកទឹកចិត្តចំពោះការបណ្ដាក់ទុនវិនិយោគ និងការធ្វើអាជីវកម្ម នៅកម្ពុជាពីធុរជន អន្តរជាតិ កាន់តែច្រើននៅក្នុងទីផ្សារកម្ពុជានោះ កម្ពុជាព្យាយាមសម្រួលនូវច្បាប់វិនិយោគ និងផ្តល់នូវ លក្ខខណ្ឌអំណោយផលជាច្រើនដល់អ្នកវិនិយោគបរទេស។

គួរជម្រាបផងដែរថាមួយរយៈចុងក្រោយនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានអនុម័តគម្រោងថ្មីៗនៅភ្នំពេញបន្ថែមទៀតផងដែរ ដែលមានដូចជា ផ្សាទំនើ Makro ទី ៣ មានទីតាំងនៅតំបន់ជ្រោយចង្វា, ផ្សារទំនើប KHALANDALE មានទីតាំងស្ថិតនៅដីឡូតិ៍លេខ Mx04 (CBD6) បឹងកក់ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងមន្ទីរពេទ្យជាដើម៕

អត្ថបទដោយ៖ ឌឿក ស្រី នុច រតនៈ  

Photo 2022 06 07 15 04 22 (3).j

274305391 311729607651979 1645597405329726648 N (1)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia