ច្បាស់ការ! អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីតម្លៃ ៦០ លានដុល្លារ ដែលជាស្នាដៃកូនខ្មែរ១០០%នឹងបញ្ចប់ការសាងសង់ចុងខែនេះ
Bunthoeun KoemJUNE 14 2023108 views

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញពិនិត្យដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ បន្ទាប់ពីសម្ដេចបានបញ្ចប់ការដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការងារប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា។

353845761 630871139072502 1806496777751686278 N

យោងតាមការឱ្យដឹងពីក្រុមហ៊ុនទទួលសាងសង់ រហូតមកដល់ពេលនេះ ដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ សម្រេចបានចំនួន៨៥ភាគរយហើយ។ ដំណើរការសាងសង់អគាររដ្ឋបាលក្រសួងដែលមានទំហំធំជាងគេនៅកម្ពុជាមួយនេះ នឹងបញ្ចប់ការដ្ឋានសាងសង់នាអំឡុងចុងខែមិថុនា ឆ្នាំ២០២៣នេះ។

សូមរំលឹកថា អគារទីស្ដីការថ្មី នៃក្រសួងមហាផ្ទៃនេះ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងលោកជំទាវ ញ៉ែម សាខន ស ខេង

ចំពោះការសាងសង់អគារនេះ មានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ កម្ពស់៩ជាន់ គ្រោងចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក។ ប៉ុន្ដែអ្វីដែលពិសេសការសាងសង់អគារថ្មីនេះ គឺជាស្នាដៃកូនខ្មែរសុទ្ធសាធ ទាំងស្ថាបត្យករ វិស្វករ និងក្រុមជាង។ ក្នុងនោះសម្ដេចក្រឡាហោម ចាត់ទុកអគារនេះជាផ្នែកមួយនៃមោទកភាពជាតិផងដែរ៕

353842771 630870885739194 5203232057317181023 N

353828003 630870722405877 2399243325908618016 N

354038316 630871355739147 4075320019926737266 N

354048503 630871352405814 8392580942436638612 N

353670204 630871515739131 7893444926413206796 N

អត្ថបទ៖ វិធាវី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia