ផ្តើមពីខ្ទះត្នោត១ លោក លឹម ផារ៉ា ច្នៃផ្លែចេកក្លាយជាផលិតផលសម្រេច អាចនាំចេញទៅដល់ក្រៅប្រទេស
Sambat SokhlangAUGUST 7 2023543 views

ជាកូនកសិករមកពីខេត្តកំពង់ចាម លោក លឹម ផារ៉ា មានគំនិតច្នៃប្រឌិតមួយយ៉ាងល្អ ដោយយកផ្លែចេកផលិតធ្វើស្ករចេកអាចដាក់បានពេញផ្សារទំនើបធំៗក្នុងប្រទេសកម្ពុជា នឹងអាចនាំចេញបានទៅដល់ក្រៅប្រទេស។

 

ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក លឹម ផារ៉ា បច្ចុប្បន្នជាអគ្គនាយកនៃសិប្បកម្មសហគ្រាសគំនិតថ្មី បានមានប្រសាសន៍ថា មូលហេតុដំបូងដែលធ្វើឱ្យលោកចាប់យកអាជីវកម្មច្នៃចេកទៅជាផលិតផលសម្រេចនេះ ដោយសារតែកាលពីលោកនៅជាអ្នកលក់ចេក លោកមានបញ្ហាក្នុងការលក់ចេក គឺលក់មិនសូវដាច់ដូចមុនព្រោះតែការនាំចូលផ្លែឈើផ្សេងៗពីក្រៅប្រទេសច្រើន ទើបនៅអំឡុងឆ្នាំ ២០១៣ លោកនិងគ្រួសារក៏ចាប់ផ្តើមមានគំនិតយកចេកទុំមកផលិតជាស្ករចេកដើម្បីលក់វិញ។

 

30698062 1860798500637904 7741053130787258368 N

223166960 4428294550554940 2703560308132749499 N

1957855 511504875628738 1725387661 O

 

 

ក្រោយមក លោក ផារ៉ា ក៏បានចំណាយប្រាក់មួយចំនួនយកទៅទិញខ្ទះត្នោតសម្រាប់ជាសម្ភារក្នុងការផលិត ហើយចាប់តាំងពីពេលនោះមកផលិតផលស្ករចេកក៏ចាប់កំណើតឡើង ក្រោមស្នាដៃផលិតរបស់កូនអ្នកស្រុកចំការលើ និងស្ថិតក្រោមយីហោឈ្មោះថា សហគ្រាសគំនិតថ្មី ។ លោក លឹម ផារ៉ា បានមានប្រសាសន៍ ទៀតថា នៅពេលលោកចាប់ផ្តើមប្រឡូកចូលក្នុងរបរថ្មីនេះ លោកជួបប្រទះនៅបញ្ហាជាច្រើននៅក្នុងខ្សែសង្វាក់ផលិតកម្ម ពោលគឺលោកមានភាពខ្វះខាតនៅក្នុងបច្ចេកទេសផលិតការវេចខ្ចប់ និងការរកព័ត៌មានផ្សេងៗដើម្បីទិញវត្ថុធាតុដើមដែលចាំបាច់ដូចជាម៉ាស៊ីន សំបកវេចខ្ចប់ និងផលពិបាកនៃការរកអ្នកឌីហ្សាញ ជាដើម។

លុះក្រោយមកនៅឆ្នាំ ២០១៧ រូបលោកក៏ឡើងមកភ្នំពេញដើម្បីចូលរួមសិក្ខាសាលាមួយដើម្បីកសាងទំនាក់ទំនងនិងពង្រឹងការរកស៊ីបន្ថែម។ ទីបំផុតលោកក៏បានជួបនឹងអ្នករកស៊ីពូៗកែជាច្រើននាក់ និងបានណែនាំ ផ្តល់គំនិតរកស៊ីថ្មីៗបន្ថែមទៅកាន់លោក រហូតលោកអាចពង្រីកការរកស៊ីរបស់ខ្លួនពីលក្ខណៈគ្រួសារក្លាយទៅជាអាជីវកម្មស្តង់ដារមួយដែលមានម៉ាស៊ីនផលិត ការវេចខ្ចប់យ៉ាងត្រឹមត្រូវ។

 

331429665 224906159907452 643726290783752776 N

C

 

សហគ្រិនជើងចាស់រូបនេះបានបន្តថា ចាប់តាំងពីចូលសិក្ខាសាលានោះមក អាជីវកម្មលោកចាប់ផ្តើមមានគេស្គាល់កាន់តែច្រើនជាងមុន មានទីផ្សារជាងមុន ដោយសារតែលោកចាប់ផ្តើមមានទំនាក់ទំនងជាមួយអ្នករកស៊ីតូចធំ មានឱកាសបានរៀនសូត្រអ្វីៗដែលថ្មីទាំងក្នុងនិងក្រៅប្រទេស។ រហូតធ្វើឱ្យផលិតផល ស្ករចេក ស្រាចេក និងដំណាប់ចេកចាប់ផ្តើមមានវត្តមានដាក់លក់នៅតាមផ្សារទំនើបធំៗដូចជា ផ្សារទំនើបម៉ាក្រូ ផ្សារទំនើបជីបម៉ុង ផ្សារទំនើបអ៊ីអន ផ្សារទំនើបឡាក់គី រួមនិងម៉ាតធំអាមេរិក 7Eleven ថែមទៀតផង។លើសពីនេះទៅទៀត មិនត្រឹមតែមានលក់នៅផ្សារទំនើបធំៗនៅស្រុកខ្មែរប៉ុណ្ណោះទេស្ករចេករបស់សហគ្រាសគំនិតថ្មីក៏មាននាំចេញទៅក្រៅប្រទេសដូចជា ប្រទេសចិន ប្រទេសអាល្លឺម៉ង់ និង ប្រទេសកូរ៉េថែមទៀតផង។

 

243286641 4622799871104406 1639785204100521181 N

 

គូសបញ្ជាក់ផងដែរថា បច្ចុប្បន្នសហគ្រាសគំនិតថ្មី មានផលិតផលសម្រេចពីផ្លែចេកចំនួន ៣មុខ រួមមាន ស្ករចេក ស្រាចេក ដំណាប់ចេក បន្ថែមពីនោះក៏មាន ស្ករគ្រាប់ដូង ស្ករគ្រាប់ស្វាយលាយដូង និងផលិតផលជាច្រើនមុខទៀត ដែលបងប្អូនអាចរកជាវផលិតផលរបស់សហគ្រាសគំនិតថ្មីបាននៅតាមបណ្តាផ្សារទំនើបធំៗដូចជា Aeon ផ្សារទំនើបឡាក់គី ផ្សារទំនើបម៉ាក្រូ ផ្សារទំនើបជីបម៉ុងនិងម៉ាត 7Eleven ឬបងប្អូនអាចធ្វើការទំនាក់ទំនងទិញឱ្យផ្ទាល់នៅផេកផ្លូវការ សហគ្រាសគំនិតថ្មី និងតាមរយៈលេខទំនាក់ទំនង 086 677 955 ៕

 

272661112 5037460892971633 565365492437726025 N

125190513 3707471185970617 326810130552214293 N

 

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia