មិនទាន់ផុតឆមាសទី១ផង រថយន្តថ្មីៗដែលកំពុងដាក់លក់នៅស្រុកខ្មែរនាំគ្នាធ្លាក់ថ្លៃខ្ទង់រាប់ពាន់ដុល្លារ មានរថយន្តខ្លះធ្លាក់តម្លៃរហូតដល់ខ្ទង់ម៉ឺនដុល្លារក៏មានដែរ ហើយពពួករថយន្តទាំងនោះសុទ្ធតែស៊េរីថ្មី និងកំពុងតែមានការពេញនិយមខ្លាំងពីសំណាក់ប្រជាជនខ្មែរ។ ខាងក្រោមនេះជារថយន្តទាំង ៤ម៉ូដែល មកពីក្រុមហ៊ុនផ្សេងៗពីគ្នា ដែលកំពុងធ្លាក់ថ្លៃយ៉ាងគំហុក មានដូចជា៖
១. រថយន្ត 𝐈𝐒𝐔𝐙𝐔 𝐃-𝐌𝐀𝐗
យោងតាមការចុះផ្សាយលើផេកផ្លូវការ Isuzu Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា រាល់ការជាវរថយន្ត Isuzu អីឡូវនេះ ប្រិយមិត្តចំណេញជាមួយការប្រូម៉ូសិនជាច្រើនរួមាន៖ ការលក់បញ្ចុះតម្លៃរថយន្ត 𝗜𝗦𝗨𝗭𝗨 𝗗-𝗠𝗮𝘅 𝗩-𝐂𝐫𝐨𝐬𝐬 ក្នុងតម្លៃថ្មីត្រឹម ៤៨,៥០០ដុល្លារ ខណៈតម្លៃចាស់ថ្លៃរហូតដល់ទៅ ៥៤,៥០០ដុល្លារ ពោលបងប្អូនចំណេញកប់តែម្តងសម្រាប់ការជាវម៉ូឌែល 𝗜𝗦𝗨𝗭𝗨 ឥឡូវនេះ។
២. រថយន្ត 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐓𝐫𝐚𝐜𝐤𝐞𝐫 𝐑𝐞𝐝𝐥𝐢𝐧𝐞
នៅលើផេកផ្លូវការ Chevrolet Cambodia កាលពីពេលកន្លងនេះបានឱ្យដឹងថា ខ្លួនកំពុងលក់រថយន្ត 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐓𝐫𝐚𝐜𝐤𝐞𝐫 𝐑𝐞𝐝𝐥𝐢𝐧𝐞 ក្នុងតម្លៃ ២៦,៥០០ដុល្លារ ខណៈតម្លៃដើមមានតម្លៃ ២៩,៩៩៩ដុល្លារ។ ជាមួយគ្នានេះដែររថយន្តអាមេរិកមួយម៉ូដែលនេះ រចនាឡើងអមជាមួយមុខងារពិសេសៗ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ និងមានភាពធំទូលាយនិងផ្តល់ភាពងាយស្រួលដល់អ្នករួមដំណើរជាច្រើន និងឃ្លុបក្រោយអាចផ្ទុកអីវ៉ាន់បានច្រើនថែមទៀតផង។
៣. រថយន្ត Ssangyong Torres
The All-New SsangYong Torres ត្រូវបានក្រុមហ៊ុន SsangYong Cambodia ធ្វើការបញ្ចុះតម្លៃ ១០០០ដុល្លារ ដោយតម្លៃដើមរបស់រថយន្តនេះ គឺ ៤៤៩០០ដុល្លារ ចុះមកសល់ ៣៨,០០០ដុល្លារ។ គួរជំរាបថា SsangYong Torres គឺជារថយន្ត SUV ដែលត្រូវបានកែប្រែរូបរាងថ្មី និងមានបំពាក់បច្ចេកវិទ្យាទំនើបៗ ផងដែរ។
៤. រថយន្ត GEELY OKAVANGO 2024
យោងតាមផេកផ្លូវការ Geely Cambodia បានឱ្យដឹងថា GEELY OKAVANGO 2024 កៅអី ៧ ឌីហ្សាញយ៉ាងប្រណិត អមមកជាមួយលក្ខណៈពិសេសដូចជា កុងទ័រ Digital រចនាម៉ូតថ្មីទំនេីប ចង្កឺះលេខអេឡិចត្រូនិច ផ្នែកខាងក្រោយមានលក្ខណៈធំទូលាយ។ ហើយអ្វីដែលកាន់តែពិសេសនោះ Geely Okavango 2024 តំលៃពិសេស បញ្ចុះតំលៃនៅត្រឹមតែ ៤០,៩០០ដុល្លារតែប៉ុណ្ណោះ ខណៈតម្លៃពេញ ៤៦,៩០០ដុល្លារ៕