សម្រាប់បងប្អូនដែលមានកញ្ចាប់ថវិការត្រឹម៣ម៉ឺនដុល្លារ ប៉ុន្តែមិនដឹងថាគួរជ្រើសម៉ូឌែលរថយន្តណាមកធ្វើដំណើរ ហើយមិនដឹងថាម៉ូឌែលមួយណាស៊ីសាំងតិច។ ថ្ងៃនេះ Business Cambodia សូមបង្ហាញនូវរថយន្តចំនួន៥ម៉ូឌែល តម្លៃក្រោម៣ម៉ឺនដុល្លារ ហើយជាស៊េរីឡានថ្មីទៀត។ ដោយក្នុងនោះរួមមានដូចជា៖
១. រថយន្ត Isuzu D-Max Spark ៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន Isuzu បានប្រកាសបញ្ចុះតម្លៃរថយន្ត ម៉ាក់ D-Max Spark ចុះមកសល់២៩៩០០ដុល្លារតែប៉ុណ្ណោះ ខណៈតម្លៃពេញ ៣៦៥០០ដុល្លា ហើយវាគឺជាប្រវិត្តសាស្រ្តរបស់ Isuzu ហើយដែលធ្វើការបញ្ចុះតម្លៃបែបនេះ។ ទន្ទឹមនឹងនេះដែរ D-Max Spark ត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 4 ស៊ីឡាំង កម្លាំង 1898cc ផលិតថាមពលបាន 150 hp និងកម្លាំងបង្វិល 350 Nm និងម៉ាស៊ីន 4-cylinder Diesel 2999cc ផលិតថាមពលបាន 190 hp និងកម្លាំងបង្វិល 450 Nm ។
២. រថយន្ត Toyota Raize៖ Toyota Raize មានតម្លៃចាប់ពី២៦០០០ដុល្លារឡើង គឺជារថយន្តចុងក្រោយបង្អស់របស់ម៉ាកយីហោជប៉ុនចូលទៅក្នុងទីផ្សាររថយន្តប្រភេទ SUV/SUV មាន ៥ កៅអី ។ វាភ្ជាប់មកជាមួយរចនាបថជ្រុងដែលសាកសមនឹងប្រភេទ Crossover បែបស្ព័រ ហើយមានជម្រើសម៉ាស៊ីនពីរ ដោយទីមួយគឺម៉ាស៊ីនចំណុះ ១.២ លីត្រ និងទីពីរជាប្រភេទម៉ាស៊ីន turbocharged ១.0 លីត្រ ដែលទាំងពីរមកជាទម្រង់ ៣ ស៊ីឡាំង។
Raize ក៏មានលក្ខណៈពិសេសសំខាន់ៗមួយចំនួនពី Toyota Safety Sense suite ផងដែរ។ វាគឺជាប្រភេទ Crossover ដ៏ល្អសម្រាប់អ្នកជំនាញវ័យក្មេងដែលកំពុងស្វែងរករថយន្តដំបូងរបស់ពួកគេ ឬសម្រាប់អ្នកដែលកំពុងស្វែងរករថយន្តបន្ទាប់បន្សំដែលអាចទុកចិត្តបានជាមួយនឹងកម្រិតដី ២០០ មីលីម៉ែត្រ។
៣. 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐓𝐫𝐚𝐜𝐤𝐞𝐫៖ យោងតាមការចុះផ្សាយលើផេកផ្លូវការ Chevrolet Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ១០ឆ្នាំនៃវត្តមានរបស់ 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 ពោរពេញដោយគុណភាព កិត្យានុភាព ព្រមទាំងផ្តល់ជូននូវអ្វីដែលអស្ចារ្យសម្រាប់អតិថិជន។ ដោយក្រុមហ៊ុនប្រកាសលក់រថយន្ត 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐓𝐫𝐚𝐜𝐤𝐞𝐫 បញ្ចុះតម្លៃមកត្រឹម ២៦,៥០០ដុល្លារ ខណៈតម្លៃដើមមានតម្លៃរហូតដល់ ២៩,៩៩៩ដុល្លារ។
៤. រថយន្ត Hyundai Venue៖ មានតម្លៃ Hyundai Venue ២៧៥០០ដុល្លារ ជាប្រភេទរថយន្តSUV ៥កៅអី មានរូបរាងទាន់សម័យ ផ្នែកខាងក្នុងទំនើប ផាសុកភាព ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរជាប្រចាំថ្ងៃ។
៥. រថយន្ត Mazda 2៖ មានតម្លៃ ២៤៩០០ដុល្លារ ជាប្រភេទរថយន្ត Mazda2 ខ្នាតតូចសម្រាប់ឆ្នាំ ២០២៣ ជាមួយនឹងការផ្លាស់ប្តូររចនាបថស្រាលៗ និងថ្នាក់តុបតែងថ្មី។ រថយន្តនេះមានម៉ាស៊ីនសាំង ១.៥ លីត្រ និងមានសមាមាត្រការបង្ហាប់ថ្មី ជួយកាត់បន្ថយការបំភាយឧស្ម័ន CO2 ពី ១១ទៅ១៤g/km អាស្រ័យលើទិន្នផល និងការបញ្ជូន។ ជាមួយគ្នានេះដែរគ្រប់ម៉ូដែលទាំងអស់មានមុខងារ sat-nav, Apple CarPlay ឥតខ្សែ ការគ្រប់គ្រងពេលបើកបរ ប៊្លូធូសរួមបញ្ចូលគ្នា និងការគ្រប់គ្រងអាកាសធាតុតាមស្តង់ដារ។