ក្រុមហ៊ុនធំ ២ ទទួលបានការអនុម័តពី CDC ឲ្យបោះទុនវិនិយោគសរុបជិត ៥០ លានដុល្លារនៅខេត្ដស្វាយរៀង និងកំពង់ស្ពឺ
Bunthoeun KoemMARCH 3 2023383 views

ថ្មីៗនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តឲ្យគម្រោងបង្កើតរោងចក្រចំនួន ២ ដល់ក្រុមហ៊ុនឯកជនធ្វើការវិនិយោគនៅក្នុងខេត្ដកំពង់ស្ពឺ និងខេត្ដស្វាយរៀង ខណៈញគម្រោងទាំង ២ នេះមានទុនសរុបជិត ៥០ លានដុល្លារ និងបង្កើតឱការងារជិត ៤​ ពាន់កន្លែងផងដែរ។

យោងតាមការបញ្ជាក់ពី CDC ក្រុមហ៊ុនដែលទទួលបានការអនុម័តឲ្យវិនិយោគនៅខេត្ដស្វាយរៀង និងកំពង់ស្ពឺនោះរួមមាន៖

១. ក្រុមហ៊ុន AROMA SUCCESS GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៣៦,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.១៥៨កន្លែង។

២. ក្រុមហ៊ុន TECHNOMATE (CAMBODIA) TECHNOLOGY CO., LTD. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងចល័ត អំពូលភ្លើងសូឡា សម្ភារៈប្លាស្ទិក និងសម្ភារៈបរិក្ខារជួសជុល (ដែកស្វាន វីស...) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគចំនួន ១០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០កន្លែង៕

អត្ថបទ៖ កឹម ប៊ុនធឿន

322376392 3467758710170100 3582112055849691932 N (1)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia