សៀមរាប-ភ្នំពេញ៣ជុំទៅវិញទៅមកមិនអស់ថ្ម ស្ងាត់ៗ BYD ចេញមកកាន់តែកាច ដោយខ្លួនបានបញ្ចេញនូវរថយន្តស៊េរីថ្មីមួយម៉ូដែល ប្រភេទ Plug-In-Hybrid ដែលអាចបើកបរបានរហូតដល់ចម្ងាយ ២,១០០គីឡូម៉ែត្រ ពោលគឺជួយសន្សំខ្ពស់ រូបរាងស្អាត និងសាកសមបំផុតសម្រាប់ប្រិយមិត្តដែលកំពុងចង់កាត់បន្ថយការចំណាយ។
យោងតាមការចុះផ្សាយលើគេហទំព័រ Car News China កាលពីថ្មីៗកន្លងទៅនេះបានឱ្យដឹងថា BYD បានបានបញ្ចេញនៅរថយន្តស៊េរីថ្មីគឺម៉ូដែល BYD Qin L DM-i ខណៈរថយន្តជំនាន់ក្រោយនេះបាននាំមកនូវ៥ម៉ូដែល ផ្គួបជាមួយតម្លៃផ្សេងៗគ្នា ដោយមានតម្លៃចាប់ពី ១៣,៧៥០ដុល្លារ ដល់១៩,៣០០ដុល្លារ។ ខាងក្រោមជាតម្លៃម៉ូដែលនិមួយៗ (តម្លៃនៅបរទេស)៖