ចង់ដឹងប្រាក់ខែលេងពិបាកហើយ ពេលនេះក្រសួងបញ្ចេញ App ថ្មីសម្រាប់មន្រ្តីរាជការមើលព័ត៌មានប្រាក់ខែ
ធី ស្រីល័ក្ខMARCH 7 20231.2 K views

កាន់តែងាយស្រួលហើយសម្រាប់មន្រ្តីរាជការ ដោយសារតែមុននេះបន្តិចក្រសួងមុខងារសាធារណៈ បានប្រកាសជូនទៅដល់មន្រ្តីរាជការនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ឱ្យបានជ្រាបថា បន្ទាប់ពីបានបោះពុម្ភ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលប្រភេទថ្មីរួចមក ក្រសួងមុខងារសាធារណៈនឹងរៀបចំដាក់ឱ្យដំណើរការនូវកម្មវិធី Mobile App របស់ក្រសួងមុខងារសាធារណៈ ដែលមានឈ្មោះថា MCS Mobile។

ក្រសួងបានបន្តទៀតថា កម្មវិធីនេះអនុញ្ញាតឱ្យមន្រ្តីរាជការ អាចប្រើប្រាស់ជាមធ្យោបាយសម្រាប់ត្រួតពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនបានរួមមាន៖ ព័ត៌មានទាក់ទងនឹងប្រវត្តិរូប ប្រវត្តិការងារ មុខតំណែង ប្រភេទក្របខណ្ឌ ឋានន្តរស័ក្តិនិងថ្នាក់ ប្រាក់បៀវត្សរួមទាំងទិន្នន័យនិងព័ត៌មានសំខាន់ដទៃទៀត។

សូមបញ្ជាក់ថា តាមរយៈកម្មវិធី MCS Mobile នេះមន្រ្តីរាជការក៏អាចទទួលបានទាន់ពេលវេលា នូវរាល់ព័ត៌មានពីក្រសួងមុខងារសាធារណៈផងដែរ។ ដូច្នេះដើម្បីប្រើប្រាស់កម្មវិធី MCS Mobile សូមទាញយក(Download) ពី App Store សម្រាប់ប្រព័ន្ធ IOS ឬពី Play Store សម្រាប់ប្រព័ន្ធ Android៕

៤

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia