តិចអត់ដឹង! ក្រៅពី Youtube និង Facebook បណ្តាញសង្គម ៣នេះ ក៏អាចរកលុ.យបានដែរ
Kan DaraJUNE 27 2025230 views

ពេលនិយាយពីការរកលុយតាមអនឡាញ មនុស្សភាគច្រើននឹកដល់មុនគេគឺ YouTube និង Facebook ។ ប៉ុន្តែខាងក្រោមនេះ គឺជាបណ្តាញសង្គមធំៗ ៣ ដែលអ្នកក៏អាចរកចំណូលបានដូចគ្នា ប្រសិនបើប្រើប្រាស់វាត្រឹមត្រូវ៖

១/. Telegram

  • Telegram Ads Platform គឺជាវេទិកាផ្សព្វផ្សាយពាណិជ្ជកម្មផ្លូវការរបស់ Telegram ដែលអនុញ្ញាតឲ្យបង្ហាញ Sponsored Messages នៅក្នុង Public Channel ដែលមានអ្នកតាមដានចាប់ពី 1000 Subscribers ឡើងទៅ ក្រុមហ៊ុន Telegram នឹងចែកចំណូល 50% ជូនម្ចាស់ Channel។ ប៉ុន្តែតម្រូវឱ្យមាន TON Wallet ព្រោះ Telegram នឹងទូទាត់ជាថូខិន TON (Telegram Open Network)។ ការចុះឈ្មោះជាភ្នាក់ងារ ឬ Advertiser នៅលើ https://ads.telegram.org។
  • Chatbots៖ លោកអ្នកគ្រាន់តែបង្កើត Bots នៅក្នុង Telegram ដែលមានតួនាទីឆ្លើយតបស្វ័យប្រវត្តិ (ឧទាហរណ៍៖ Bots សម្រាប់ប្ដូរឯកសារពី PDF ទៅជា Word ជាដើម) បន្ទាប់មកឱ្យអ្នកប្រើប្រាស់បង់ប្រាក់ដើម្បីប្រើប្រាស់ Chatbots របស់អ្នក។
  • បង្កើតវគ្គសិក្សាអនឡាញ៖ វិធីសាស្រ្តនេះមានអ្នកធ្វើបានផលច្រើន ព្រោះវាមានភាពងាយស្រួលជាងគេ ដោយលោកអ្នក គ្រាន់តែបង្កើតវគ្គសិក្សា ឬកម្មវិធីចែករំលែក រួចហើយដាក់បញ្ចូលទៅក្នុង Channel Telegram របស់អ្នក នឹងអនុញ្ញាតឱ្យអ្នកដទៃបង់សេវា ដើម្បីបានក្លាយជាសមាជិក ឬបានចូលរៀន។ ប៉ុន្តែទោះជាយ៉ាងណាវាទាមទារឱ្យអ្នកមានជំនាញពិតប្រាកដ ដើម្បីអាចចងជាមេរៀនសម្រាប់ចែករំលែកបន្ត ឱ្យគេរៀនហើយអាចយកទៅប្រើប្រាស់បានផលពិតជាក់ស្ដែង។
  • /. Instagram

    • បង្ហោះផ្សាយពាណិជ្ជកម្ម (Sponsored Posts) បង្កើតគណនីដែលមានអ្នកតាមដាន (Followers) ច្រើន និងមានការចូលរួម (Engagement) ខ្ពស់។ ក្រុមហ៊ុន និងយីហោធំៗ នឹងផ្ញើផលិតផល ឬសេវាកម្មឱ្យអ្នកប្រម៉ូត ដោយអាចទទួលប្រាក់សម្រាប់ការបង្ហោះមួយលើកៗចាប់ពី 10-1000 ដុល្លារ អាស្រ័យលើចំនួន Followers។
    • Affiliate Marketing (លក់ផលិតផលរបស់អ្នកដទៃ)៖ ចុះឈ្មោះជាអ្នកលក់នៅវេទិកាដូចជា Shopee Affiliates (ភាសាខ្មែរ), Amazon Associates, ClickBank ឬ Digistore24។ ដាក់ Link នៅ bio ឬ story (បើមាន 10k+ followers) អាចរកកម្រៃបានចន្លោះពី 5%-30% ក្នុងការលក់ផលិតផលមួយលើក។
    • Reels Bonus Program ប្រទេសជាច្រើន (អាមេរិក, អឺរ៉ុប) មានកម្មវិធី Reels Bonus ដែល Instagram បង់ប្រាក់ជាសរុបសម្រាប់វីដេអូដែលពេញនិយម។ អ្នកដែលចូលកម្មវិធីនេះអាចរកចំណូលបានចាប់ពី 100-5000 ដុល្លារឡើងក្នុងមួយខែ។ ប៉ុន្តែបច្ចុប្បន្ន Reels Bonus មិនទាន់មាននៅកម្ពុជាទេ ខណៈអាចនឹងបើកក្នុងពេលឆាប់ៗ។

    ៣/. X (Twitter)

    • Ad Revenue Sharing (ចំណូលពីពាណិជ្ជកម្ម X) ជំហានដំបូង ធ្វើការជាវ (subscribers) X Premium (អតីត Twitter Blue), ត្រូវមានអ្នកជាវ (subscribers) លើគណនីយ៉ាងតិចណាស់ ៥០០ និងមានចំនួនមើល ១៥លាន Views នៅលើ tweets ទាំងអស់ក្នុងរយៈពេលបីខែចុងក្រោយ។ នៅពេលអ្នកបង្ហោះ Tweet មានការមើលច្រើន (impressions) នោះអ្នកអាចទទួលបានភាគរយពី Ads នៅក្នុង replies។
    • Subscriptions (Paid Follower Content)៖ អ្នកអាចអនុញ្ញាតឲ្យអ្នកតាមបង់ប្រាក់ដើម្បីចូលរួម ដើម្បីទទួលបានមាតិកាពិសេស (exclusive posts), Live chat / Group, វគ្គសិក្សាផ្សេងៗ។ ក្នុងនោះ X បានរៀបចំសេវាកម្ម Subscriptions ដែលអ្នកអាចកំណត់តម្លៃខ្លួនឯង ($2.99, $4.99, $9.99…)។ ល្អបំផុតសម្រាប់អ្នកមានជំនាញ ឬបង្កើតអត្ថបទ ដែលអ្នកពេញចិត្ត។

    ចំពោះវិធីសាស្ត្រខាងលើទាំងអស់ហ្នឹង តើលោកអ្នកចូលចិត្តមួយណាជាងគេដែរ កុំភ្លេចខមិនផងណា!!

    អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia