កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ នឹងសាងសង់នៅខែមិថុនា ខណៈជាមួយគ្នានេះអាជ្ញាធរក៏នឹងបើកឲ្យប្រើកំណាត់ដែលធ្វើរួចផងដែរ
Bunthoeun KoemMARCH 24 20231.9 K views

ជាដំណឹងល្អសម្រាប់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ ៥ ខណៈនៅក្នុងសប្ដាហ៍ទី៣ នៃខែមិថុនាខាងមុខនេះ អាជ្ញាធរនឹងធ្វើការបើកសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវពីព្រែកក្ដាមខេត្ដកណ្ដាល ទៅដល់ធ្លាម្អម ខេត្ដពោធិ៍សាត់។ ហើយក្នុងនោះក៏នឹងបើកការដ្ឋានសាងសង់ពីក្រុងសិរីសោភ័ណទៅដល់ក្រុងប៉ោយប៉ែតដែលជាកំណាត់ចុងក្រោយនៃគម្រោងពង្រីកផ្លូវជាតិលេខ៥ផងដែរ។

337665625 126653357036768 4715328118558945954 N

ព័ត៌មានខាងលើនេះត្រូវបានលើកឡើងនៅក្នុងជំនួបរវាងឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជាកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

សូមជម្រាបផងដែរថា កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្ដាម ទៅដល់ធ្លាម្អម ដែលជាកំណាត់ចុងក្រោយនេះមានប្រវែងសរុប ១៣៥.២៥ គីឡូម៉ែត្រ បានពង្រីកពី ២ គន្លងទៅ ៤ គន្លង ត្រូវបានចំណាយទឹកប្រាក់សាងសង់ចំនួន ២៤៦ លានដុល្លារ។

ដោយលែកចំពោះកំណាត់ផ្លូវពីក្រុងសិរីសោភ័ណ ទៅដល់ក្រុងប៉ោយប៉ែត្រ ដែលនឹងបើកការដ្ឋាក្នុងថ្ងៃជាមួយគ្នានោះ គឺមានប្រវែង៣៥គីឡូម៉ែត្រ គ្រោងប្រើថវិកាប្រមាណ ៥០លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)៕

អត្ថបទ៖ កឹម ប៊ុនធឿន

5f4de2b082d90 1598939820 Medium

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia