ឱកា.សការងាររដ្ឋ! ស្នងការខេត្តប្រកាសជ្រើស បេក្ខជនទាំង២ភេទ បម្រើក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ
Ping Chou EngOCTOBER 16 20249 views

សម្រាប់អ្នកដែលមានបំំណងចង់បម្រើការងាររដ្ឋ អគ្គស្នងការនគរបាលជាតិ ខេត្តស្វាយរៀង កំពុងជ្រើសរើសបេក្ខជនទាំង២ភេទ ឱ្យប្រឡងប្រជែងចូលបម្រើការងារក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ អនុញ្ញតដោយក្រសួងមហាផ្ទៃ សម្រាប់បម្រើការនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងប៉ុស្ត៍នគរបាលរដ្ឋបាល ឃុំសង្កាត់។

 

ចំពោះលក្ខខណ្ឌនៃការជ្រើសរើសប្រឡងប្រជែងក្របខ័ណ្ឌ បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ មានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់នៅភូមិសាស្ត្រខេត្តស្វាយរៀង មានជីវប្រវត្តិច្បាស់លាស់ កិរិយាមាយាទល្អ និងពុំធ្លាប់មានទោស។

 

បេក្ខជនត្រូវមានកាយសម្បទាគ្រប់គ្រាន់ និងសុខភាពល្អ បានឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និងតស្តសារធាតុញៀន  មិនត្រូវមានស្នាកស្នាមសាក់។ ចំពោះបុរសត្រូវមានកម្ពស់ ១,៧០ មឡើង ឯនារីត្រូវមានកម្ពស់១,៦៥ ម ឡើងនឹងមានទម្ងន់សមាមាត្រនឹងកម្ពស់។

 

សម្រាប់កម្រិតអប់រំត្រូវមានសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬ សញ្ញាបត្រមានតម្លៃស្មើ និងមានអាយុចាប់ពី ១៨ឆ្នាំ ដល់២៥ ឆ្នាំគិតត្រឹមថ្ងៃប្រឡងឬមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃស្មើឡើង មានអាយុយ៉ាងច្រើន ៣០ ឆ្នាំគិតត្រឹមថ្ងៃប្រឡង ។

 

ចំពោះកាលបរិច្ឆេទផ្តល់ពាក្យ និងទទួលពាក្យ គឺ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០២៤ ទទួលពាក្យ ចាប់ពីថ្ងៃទី ២៨ ខែ តុលា ដល់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ មានទីតាំង នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

 

ឬចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដែលបេក្ខជនត្រូវបំពេញព័ត៌មានបឋម ក្នុងការស្នើសុំសិទ្ធប្រឡងប្រជែង តាមប្រព័ន្ធអនឡាញតាមតំណ (https://gbhr.inteior.gov.kh/plaf/request?recruit=cps) រួចបេក្ខជនម្នាក់ៗ ត្រូវបោះពុម្ភ (print) លិខិតបញ្ជាក់ការស្នើសុំសិទ្ធប្រឡងប្រជែងនេះ ដើម្បីបង្ហាញដល់អនុគណៈកម្មការ ផ្តល់ពាក្យនិងទទួលពាក្យ នៅទីកន្លែងផ្តល់ពាក្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ៕

 

 

463337719 961571249346874 8746324402415471343 N

 

463342211 961571256013540 178125015234707486 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia