នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នេះ មានក្រុមហ៊ុនចំនួន ៧ បានប្រកាសជ្រើសរើសបុគ្គលិកចំនួន ៩៩៩ នាក់ នៅក្នុងវេទិកាការងារ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ។ នេះបើយោងតាមការប្រកាសពីទី បានឲ្យដឹងថា
ដោយក្រុមហ៊ុនទាំង ៧ ដែលប្រកាសជ្រើសរើសបុគ្គលិកនេះរួមមាន៖ ក្រុមហ៊ុន JACCS, PATE POK, Land & Home, ផ្សារទំនើប Makro, ធនាគារ កាថេ យូណៃធីត, ធនាគារឯកទេស Aeon និង Japparel។
សម្រាប់អ្នកចាប់អារម្មណ៍ក្នុងការស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្ដូរការងារថ្មី អាចមកដាក់ពាក្យក្នុងវេទិកានេះបាន ដែលមានទីតាំងនៅអគារទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងបរិវេណក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគារលេខ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពី ៨ ព្រឹករហូតដល់ម៉ោង ១៧ ល្ងាច។ បញ្ជាក់៖ ដាក់ពាក្យភ្លាម សម្ភាសផ្ទាល់ភ្លាមតែម្ដង៕