ឥណ្ឌូនេស៊ី ជាប្រទេសដែលត្រូវបានគេទទួលស្គាល់ថា ជំនាញខ្លាំងខាងផលិតអាហារសម្រន់ ជាពិសេសមីកញ្ចប់ សម្រាប់ចែកចាយចូលក្នុងទីផ្សារពិភពលោក។ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈខ្នាតធំ ណាប៉ាទិ របស់ឥណ្ឌូនេស៊ី បានផលិតនូវផលិតផលមីគោកប្រភេទថ្មី ដាក់បន្ថែមឈីសចូលទៅក្នុងកញ្ចប់តែម្តង ដើម្បីតម្រូវតាមរសជាតិកំពុងតែពេញនិយម។
ផលិតផលមីកញ្ចប់ដែលផលិតចេញពីប្រទេសឥណ្ឌូនេស៊ី ចូលទៅដល់ប្រទេសណាក៏ទទួលបានការកោតសរសើរមិនដាច់ពីមាត់ដែរ ព្រោះតែកម្រិតគុណភាព និងរសជាតិឆ្ងាញ់នៃផលិតផលនីមួយៗ។ ដោយឡែក ដើម្បីបំពេញទៅតាមតម្រូវការដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ក្រុមហ៊ុនណាប៉ាទិ ដែលជាក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈខ្នាតធំប្រចាំប្រទេសឥណ្ឌូនេស៊ី បានចេញនូវផលិតផលមីគោកប្រភេទថ្មីមានឈ្មោះថា មីគោករីកឈីស ហើយផលិតផលថ្មីនេះទៀតសោត ក៏បាននាំចូលមកដល់ប្រទេសកម្ពុជាយើងដូចគ្នា។
មីគោករីកឈីស ត្រូវបានផលិតឡើងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត គិតគូរទាំងរសជាតិ និងសុវត្ថិភាពក្នុងការទទួលទាន។ គ្រប់កញ្ចប់របស់មីគោករីកឈីស ផ្សំឡើងពីគ្រឿងទេសជាច្រើនដូចជា៖ ម្សៅស្រូវសាលី ម្សៅស៊ុបរសជាតិឈីស ម្សៅម្ទេស ម្សៅស៊ុបមាន់ ដុំឈីសល្អិតៗ ប្រេងម្ទេស ប្រេងរុក្ខជាតិ អំបិលសូដ្យូម ខ្ទឹមលីង សណ្តែកសៀង និងប្រូតេអ៊ីន (វីតាមីន A,D,K and Zinc)។
មីគោករីកឈីស មានបីរសជាតិសម្រាប់ជ្រើសរើសដូចជា៖
- មីគោករីកឈីស រសជាតិឈីស ហិរកម្រិតសូន្យ
- មីគោករីកឈីស រសជាតិឈីស ហិរកម្រិតបី
- មីគោករីកឈីស រសជាតិសាច់មាន់ ហិរកម្រិតបី
មីគោករីកឈីស រសជាតិសាកសមបំផុតសម្រាប់អ្នកនិយមញុំាមីគោករសជាតិហិរតិចៗ ឬច្រើន និងមានដាក់បន្ថែមរសជាតិឈីស។ សម្រាប់ព័ត៌មានបន្ថែមអំពីមីគោករីកឈីស បងប្អូនអាចឆាតសួរនាំដោយផ្ទាល់ជាមួយនឹងក្រុមការងារតាមរយៈផេក Nabati Cambodia ដែលបានដាក់បង្ហាញLink នៅខាងក្រោម។
https://www.facebook.com/profile.php?id=100094819745279