ប្រទេសកូរ៉េ, ថ្ងៃទី20 ខែកក្កដា ឆ្នាំ2022 - ក្រុមហ៊ុន MVL Foundation Pte. Ltd (“MVL”), គឺជាវេទិកា Blockchain ចល័ត, បានប្រកាសពីដៃគូសហការជាមួយក្រុមហ៊ុន Good Neighbors Cambodia កាលពីថ្ងៃទី20 ខែកក្កដា ដើម្បីចូលរួមក្នុងគម្រោងអភិវឌ្ឍន៍វិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធរួមគ្នានៅក្នុងប្រទេសកម្ពុជា។
MVL និង Good Neighbors Cambodia
នឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលើវិស័យអប់រំតាមរយៈការសាងសង់ សាលារៀន បណ្ណាល័យនិងថ្នាក់រៀនភាសាអង់គ្លេសនៅក្នុងតំបន់ដែលមិនទាន់មានការអភិវឌ្ឍពេញលេញនៅប្រទេសកម្ពុជាត្រឹមឆ្នាំ2026 និងអភិវឌ្ឍកម្មវិធីសិក្សាផ្នែកឌីជីថល ដូចជា Blockchain
ដោយប្រើប្រាស់បណ្ណាល័យអាយស៊ីធី។ បន្ថែមពីនេះទៅទៀត,ក្រុមហ៊ុនទាំងពីរនឹងបន្តគាំទ្រការអភិវឌ្ឍវិស័យអប់រំឲ្យកាន់តែប្រសើរឡើងសម្រាប់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជាដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា បង្គន់អនាម័យ និងប្រព័ន្ធទឹកស្អាតជាដើម តាមរយៈការចូលរួមសហការជាមួយ ក្រសួងអប់រំយុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានក្នុងប្រទេសកម្ពុជា។
តាមរយៈភាពជាដៃគូនេះ, MVL និង Good Neighbors Cambodia រំពឹងថានឹងផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើននាពេលអនាគត រួមជាមួយនឹងសហគមន៍ក្នុងស្រុក។ បច្ចុប្បន្ន MVL ជាក្រុមហ៊ុនប្រតិបត្តិការ លើ TADA ដែលជាសេវាកម្មកក់ជិះកង់បីដ៏ធំនៅកម្ពុជា និង អនៀន ម៉ូប៊ីលីធី ដែលផលិតកង់បីអគ្គិសនី ហៅថា អនៀន T1 នៅក្នុងប្រទេសកម្ពុជា។តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គមដើម្បីការកែលម្អសហគមន៍មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា, MVLទន្ទឹងរង់ចាំក្នុងការបង្កើតឥទ្ធិពលរួមនៅក្នុងអាជីវកម្មតាមរយៈការរីកចម្រើនរួមគ្នា។
លោក Kay Woo នាយកប្រតិបត្តិនៃក្រុមហ៊ុន MVL បាននិយាយថា "យើងជឿជាក់ថាការរួមចំណែកដល់ការអភិវឌ្ឍន៍សហគមន៍មូលដ្ឋានដែលជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់សាជីវកម្មក៏ជាការងារមួយដ៏សំខាន់ផងដែរក្រោមចក្ខុវិស័យរបស់យើងនៃការរីកលូតលាស់ប្រព័ន្ធអេកូឡូស៊ីរួមគ្នាដោយផ្អែកលើបច្ចេកវិទ្យា។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយ Good Neighbors Cambodia ដែលជាអង្គការក្រៅរដ្ឋាភិបាលដ៏ល្បីល្បាញមួយនៅទូទាំងពិភពលោក, MVL និង Good Neighbors Cambodia នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ក្នុងការផ្តល់នូវការរួមចំណែកជាក់ស្តែងបន្ថែមទៀតដល់សហគមន៍មូលដ្ឋាន ហើយថែមទាំងផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការបង្កើននូវគុណតម្លៃក្រុមហ៊ុន MVL និងប្រព័ន្ធអេកូឡូស៊ីរបស់វាផងដែរ។”
“សហគមន៍មូលដ្ឋានក្នុងប្រទេសកម្ពុជា ដើមឡើយមានការលំបាកក្នុងការដំណើរការប្រព័ន្ធអប់រំ ដោយសារកង្វះហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែការសហការជាមួយ MVL នឹងរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់គុណភាពអប់រំ ដែលរួមមាន អាយស៊ីធី ការអាន និងការរៀនភាសាអង់គ្លេស។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងនឹងបង្កើតសន្ទុះសម្រាប់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំនៅកម្ពុជាសម្រាប់រយៈពេល 5 ឆ្នាំខាងមុខ និងអភិវឌ្ឍសហគមន៍មូលដ្ឋានក្នុងរយៈពេលវែង ដោយគាំទ្រអាជ្ញាធររដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាបច្ចុប្បន្នរបស់ខ្លួន” លោក Dongwon Jang នាយកប្រចាំប្រទេសរបស់ Good Neighbors Cambodia។
Good Neighbors គឺជាអង្គការមនុស្សធម៌សកលមួយ ដែលទទួលបានឋានៈប្រឹក្សាទូទៅពីសំណាក់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (UN ECOSOC) ហើយបច្ចុប្បន្នកំពុងផ្តល់ជំនួយមនុស្សធម៌សម្រាប់ការការពារ និងលើកកំពស់សិទ្ធិកុមារទូទាំងពិភពលោក។ ដោយចាប់ផ្តើមពីគម្រោងអាហារបំប៉នសម្រាប់កុមារក្នុងឆ្នាំ 2002, Good Neighbors បាននឹងកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋានរបស់ប្រទេសកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការអប់រំ សុខភាព អនាម័យទឹកស្អាត និងប្រាក់ចំណូលសម្រាប់កុមារ ក៏ដូចជាអ្នកស្រុកក្នុងខេត្តចំនួន 6 ផ្សេងៗគ្នា រួមទាំងរាជធានីភ្នំពេញ តាមរយៈសាខារបស់ខ្លួនក្នុងប្រទេសកម្ពុជា។
(ឆ្វេង) លោក Dongwong Jang - នាយកប្រចាំប្រទេសរបស់ Good Neighbors Cambodia, (ស្ដាំ) លោក Kay Woo - នាយកប្រតិបត្តិនៃក្រុមហ៊ុន MVL
អំពី MVL
MVL គឺជាក្រុមហ៊ុនចល័តដែលពឹងព្អែកលើ blockchain ដែលបានបង្កើតឡើងក្នុងឆ្នាំ 2018 ។ MVL កំពុងបង្កើតវិស័យចល័តថ្មីមួយតាមរយៈ Web 3.0 ដោយផ្តល់រង្វាន់ដល់អ្នកចូលរួមដោយផ្អែកលើការរួមចំណែករបស់ពួកគេចំពោះប្រព័ន្ធអេកូឡូស៊ី តាមរយៈការតភ្ជាប់ blockchain ជាមួយប្រព័ន្ធអេកូចល័ត ដែលត្រូវបានបង្កើតឡើងតាមរយៈទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ននេះ មានអ្នកចូលរួមរាប់លាននាក់នៅក្នុងប្រព័ន្ធអេកូចល័តរបស់ MVL តាមរយៈការរីកចម្រើនក្នុងអាជីវកម្មដូចជា TADA សេវាកក់ជិះយានជំនិះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និង ONiON Mobility ដែលផលិតកង់បីអគ្គិសនីហៅថា អនៀន T1 និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធជាច្រើនទៀត។
អំពី Good Neighbors
Good Neighbors គឺជាអង្គការអភិវឌ្ឍន៍មនុស្សធម៌អន្តរជាតិមួយដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកូរ៉េក្នុងឆ្នាំ 1991 ដើម្បីធ្វើឱ្យពិភពលោកក្លាយជាកន្លែងមួយដែលគ្មានភាពអត់ឃ្លាន ដែលមនុស្សរស់នៅជាមួយគ្នាដោយសុខដុមរមនា។ Good Neighbors ដឹកនាំមាគ៌ាសម្រាប់បង្កើតពិភពលោកមួយ ដែលសិទិ្ធមនុស្សគ្រប់រូបអាចគោរពបាន ក្រោមគោលការណ៍នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ (CRC)។ Good Neighbors កំពុងបង្កើតការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ជីវិតរបស់កុមារ និងអ្នករស់នៅក្នុងមូលដ្ឋាននៅក្នុង ប្រទេសចំនួន 38 ផ្សេងៗគ្នា។ ហើយក៏កំពុងអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដើម្បីសម្រេចបាន "ការដាក់បញ្ចូល" និងកំពុងអនុវត្តគម្រោងសុខុមាលភាពសង្គម និងគម្រោងអភិវឌ្ឍន៍អន្តរជាតិផ្សេងៗ។