ឆ្នាំនេះល្បីថាមានមូសច្រើន! នេះជាវិធីកម្ចាត់មូសសាមញ្ញៗ៤ តែអាចកម្ចាត់មូលចេញពីផ្ទះរបស់អ្នកបាន
Toeuy HongFEBRUARY 5 20252.5 K views

ដើមឆ្នាំ២០២៥ ខុសប្លែកធម្មតាពោលគឺទោះជាពេលនេះជារដូវប្រាំងពិតមែន ប៉ុន្ដែតំបន់មួយចំនួននៃប្រភេទកម្ពុជាពោរពេញទៅដោយសត្វមូលរហូតធ្វើឲ្យពលរដ្ឋមួយចំនួនស្នើសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ទៀតផង។

 

ដោយសារតែឆ្នាំនេះមូសច្រើនខុសធម្មតាហើយខាំរំខានប្រជាពលរដ្ឋ ដូច្នេះ ថ្ងៃនេះ Business Cambodia សូមធ្វើការចែករំលែកពីវិធីកម្ចាត់មូលងាយៗ ដែលបងប្អូនអាចធ្វើបានដើម្បីកម្ចាត់មូសចង្រៃចេញពីផ្ទះ។

 

. ស្លឹកគ្រៃ

 ស្លឹកគ្រៃគឹជាឱសថដែលអាចកម្ចាត់មូលបាន។ វិធីកម្ចាត់មូលជាមួយស្លឹកគ្រៃគឺអ្នកអាចហានស្លឹកគ្រៃហើយបុកឲ្យម៉ត់រួចយកដាក់លាយជាមួយទឹក។ បន្ទាប់មកអ្នកអាចយកវាលាបលើស្បែកឬយកវាច្រកដបសម្រាប់បាញ់នៅផ្ទះរបស់អ្នក។

 

. សាប៊ូលាងចាន

អ្នកអាចលាងសាប៊ូលាងចានជាមួយនឹងទឹកធម្មតាហើយដាក់ក្នុងធុងឬចានដែកបន្ទាប់មកយកវាទៅដាក់កន្លែងណាក៏បាននៅក្នុងផ្ទះរបស់អ្នក។ ការធ្វើបែបនេះជួយកម្ចាត់មូលបានព្រោះមូសនៅទៅរោមចានដែកនោះហើយវាងាប់នៅក្នុងទឹក។

 

.  ខ្លឹមស

 ខ្លឹមសក៏ជារបស់ដែលអាចកម្ចាត់មូលបានផងដែរ។ វិធីកម្ចាត់មូលដោយប្រើខ្ទឹមសគឺអ្នកអាចយកខ្ទឹមសទៅបុកឲ្យម៉ត់រួចដាក់លាយជាមួយទឹកបន្ទាប់មកច្រកចូលក្នុងដបបាញទឹក រួចហើយអ្នកអាចបាញ់វាពាសពេញបន្ទប់គឺអាចកម្ចាត់មូលបាន។

 

. ទឹកខ្មេះនិងក្រូចឆ្មារ

 ទឹកខ្មេះនិងក្រូឆ្មាររួមគ្នាអាចកម្ចាតមូលចេញពីផ្ទះរបស់បងប្អូនបាន។ វិធីប្រើប្រាស់ទឹកខ្មេះនិងក្រូឆ្មារដើម្បីកម្ចាត់មូសគឺ អ្នកយកចានហើយដាក់ទឹកចូលក្នុងចានបន្ទាប់មកច្របាច់ក្រូចឆ្មារចូលក្នុងចាននោះ ហើយយកទឹកខ្មេះមួយកូនចានតូចដាក់ចូលក្នុងចានដដែលនោះ។ បន្ទាប់មកអ្នកអាចយកចាននោះទៅដាក់នៅកន្លែងណាក៏បានក្នុងផ្ទះរបស់អ្នកជាការស្រេច។ ត្រង់នេះសូមបញ្ជាក់ផងដែរ អ្នកអាចដាក់ឲ្យបានច្រើនចានកាន់តែល្អ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia