ការពារប្រសើរជាងព្យាបាល! មនុស្ស ៣ក្រុមនេះ ប្រឈមមុខខ្ពស់ក្នុងការឆ្លងជំងឺគ្រុនឈា.ម
ធី ស្រីល័ក្ខFEBRUARY 5 2025409 views

ជំងឺគ្រុនឈាម គឺជាជំងឺដែលកើតពីមូសខ្លា​ហើយអាចកើតមានគ្រប់វ័យឱ្យតែត្រូវប្រភេទមូសខ្លានេះខាំ ជាទូទៅជំងឺគ្រុនឈាមបានកើតឡើងរាប់លានករណីនៅទូទាំងពិភពលោកក្នុង១ឆ្នាំៗ។

 

ជាមួយគ្នានោះដែរ បើយោងតាមប្រភពនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងអាមេរិក (CDC) បានឱ្យដឹងថា បើទោះបីជាជំងឺគ្រុនឈាមអាចឆ្លងទៅគ្រប់វ័យក៏ដោយ ប៉ុន្តែមនុស្ស ៣ក្រុមនេះគឺឆាប់ឆ្លងនៅជំងឺគ្រុនឈាមជាងគេនៅពេលមូសខាំដោយមានដូចជា៖ .ទារកដែលមានអាយុតិចជាង១ឆ្នាំ, ២.ស្រ្តីមានផ្ទៃពោះ, ៣. មនុស្សចាស់ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ។

២៦

ចំពោះ រោគសញ្ញាជំងឺគ្រុនឈា​មវិញជាធម្មតាចាប់ផ្តើមពី ៤ ទៅ ៦ នៃការឆ្លង អាចមានរហូតដល់១០ ថ្ងៃក៏ចេញជាអាការគ្រុនក្តៅខ្លាំង ឈឺក្បាលធ្ងន់ធ្ងរ ឈឺចាប់នៅពីក្រោយភ្នែក ឈឺសន្លាក់ និងសាច់ដុំធ្ងន់ធ្ងរ អស់កម្លាំង ចង្អោរ ក្អួត កន្ទួលលើស្បែកដែលលេចឡើងពីរទៅប្រាំថ្ងៃបន្ទាប់ពីការចាប់ផ្តើមក្តៅខ្លួន ការហូរឈាមកម្រិតស្រាល (ដូចជាឈាមច្រមុះ ហូរឈាមអញ្ចាញធ្មេញ ឬស្នាមជាំងាយ) ។ កុមារតូចៗ និងអ្នកដែលមិនធ្លាប់មានការឆ្លងមេរោគពីមុនមក ទំនងជាមានករណីស្រាលជាងកុមារធំ និងមនុស្សធំ។

២៧

ជាក្តីនឹករំលឹក បងប្អូនទាំងអស់គ្នាត្រូវប្រយ័ត្នឱ្យបានខ្ពស់ចៀសវាងកុំឱ្យគ្រុនឈាមនេះឆ្លងមកបងប្អូនឱ្យសោះទោះក្នុងផ្ទះឬពេល​ចេញ​ក្រៅក៏ដោយ ត្រូវ​ពាក់​អាវ​ដៃ​វែង និង​ខោ​វែង​ជាប់​ក្នុង​ស្រោម​ជើងជានិច្ច៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia