ម៉ូតូ Honda ចំនួន ៥ ប្រភេទត្រូវបានដំឡើងនៅខ្មែរ ខណៈ ១ ថ្ងៃអាចដំឡើងបានជាង ១ ពាន់គ្រឿង
Bunthoeun KoemFEBRUARY 5 20251.1 K views

បច្ចុប្បន្ននេះក្រុមហ៊ុន NCX បាននិងកំពុងដំឡើងម៉ូតូ Honda ចំនួន៥ប្រភេទ រួមមាន៖ Click, Scoopy, Dream, Wave និង Beat នៅក្នុងរោងចក្ររបស់ខ្លួនដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ខណៈនៅក្នុងមួយថ្ងៃមានលទ្ធភាពដំឡើងម៉ូតូសរុបបានជាង ១ ពាន់គ្រឿងឯណោះ។

 

476006933 619363094229529 1639389252468368097 N

 

តាមការបញ្ជាក់ពីបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន NCX ជម្រាបជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងដំណើរទស្សនៈកិច្ចទីតាំងរោងចក្រខាងលើនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឲ្យដឹងថា នៅមុនពេលជំងឺកូវីដ១៩រាតត្បាត ក្រុមហ៊ុនដំឡើងម៉ូតូចែកចាយលើទីផ្សារប្រមាណ ៤០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ដោយឡែកនៅឆ្នាំ២០២៤ ក្រុមហ៊ុនបានដំឡើងចែកចាយប្រមាណ ២៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ និងសមត្ថភាពដំឡើងចាប់ពី៦៥០-១៥០០គ្រឿងក្នុងមួយថ្ងៃ។

 

476037657 619362194229619 7659769283966753920 N

 

ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានការផលិតគ្រឿងបំណែកម៉ូតូ បម្រើឱ្យការដំឡើងក្នុងស្រុក និងបាននាំចេញគ្រឿងបំណែកមួយចំនួនទៅក្រៅប្រទេសផងដែរ ដូចជាទៅកាន់ប្រទេសថៃជាដើម។ ក្នុងនោះដែរសម្រាប់នៅឆ្នាំថ្មី២០២៥ នេះក្រុមហ៊ុន NCX ក៏មានផែនការនាំចេញម៉ូតូទៅក្រៅប្រទេសថែមទៀតផង។

 

សូមជម្រាបថា ក្រុមហ៊ុន NCX គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យឧស្សាហកម្មផលិត និងចែកចាយម៉ូតូ ដែលត្រូវបានចាប់ផ្តើមពីឆ្នាំ១៩៩២ ដោយក្រុមហ៊ុនបាននាំចូលផលិតផលសម្រេចម៉ាកហុងដា (CBU) សម្រាប់ទីផ្សារកម្ពុជា។ ជាមួយកំណើនយ៉ាងឆាប់រហ័សនៃតម្រូវការរបស់អតិថិជន ប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រ ក្រុមហ៊ុនបានបង្កើតខ្សែច្រវាក់ផលិតកម្មដំបូងរបស់ខ្លួននៅទីរាជធានីភ្នំពេញក្នុងឆ្នាំ ១៩៩៩ ដោយមានកម្មករតែ ៧៤ នាក់ទេ ប៉ុន្ដែមកដល់ពេលបច្ចុប្បន្នក្រុមហ៊ុនបានពង្រីកសង្វាក់ផលិតកម្ម ដោយអាចផ្ដល់ឱកាសការងារជូនបុគ្គលិក និងកម្មករសរុបប្រមាណ ១ ២២១នាក់ ដែលសុទ្ធសឹងជាពលរដ្ឋខ្មែរ មានបរទេសតែ៧នាក់ប៉ុណ្ណោះ៕

 

476072565 619362187562953 6332992843919914159 N

476157463 619365070895998 8931555085318808273 N

476157371 619364480896057 8663378854524821063 N

476119600 619362050896300 1891024141590585158 N

476156734 619362367562935 5954155309562238845 N

476117915 619362777562894 4016106798428452467 N

476150950 619362707562901 4422416904476848219 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia