វីឌីអូចុងក្រោយរបស់ស្តេចត្រាញ់យូធូប MrBeast ចំណងជើង “7 Days Stranded At Sea” បានបំបែកកំណត់ត្រាជាប្រភេទវីឌីអូ non-music មានអ្នកមើលច្រើនបំផុតលើ Youtue ក្នុងចំនួន ៤៦លាន views រយៈពេល ២៤ម៉ោង។
គិតមកទល់នឹងពេលនេះ វីឌីអូដែលបានបង្ហោះកាលពីថ្ងៃទី៥ ខែសីហា អាចរកចំណូលបានប្រមាណជាង ១៣ម៉ឺនដុល្លារ ខណៈចំនួន Views កើនឡើងដល់ ៧១លាន ឯណោះ។ នេះយោងតាមការគណនារបស់គេហទំព័រ Influencer Marketing Hub។
ក្នុងឱកាសដ៏កម្រនេះ លោក Jimmy Donaldson ដែលត្រូវបានគេស្គាល់ថាជា MrBeast បានសរសេរសារបង្ហោះទៅកាន់អ្នកគាំទ្ររបស់ខ្លួនយ៉ាងដូច្នេះថា៖ «វីដេអូថ្មីបានបំបែកឯតទគ្គកម្មពិភពលោកសម្រាប់ការទស្សនាច្រើនបំផុតក្នុងរយៈពេល ២៤ម៉ោងនៅលើវីឌីអូដែលមិនមែនជាតន្ត្រី! ខ្ញុំកំពុងរស់នៅក្នុងជីវិតដែលខ្ញុំប្រាថ្នាជារៀងរាល់យប់កាលពីខ្ញុំអាយុ ១៣ឆ្នាំ… ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា ហើយសូមអរគុណសម្រាប់ការទស្សនាវីឌីអូរបស់យើង!!! ខ្ញុំនឹងមិនឲ្យអ្នកទាំងអស់គ្នាខកចិត្តឡើយ»។
គួរជម្រាបផងដែរថា កាលពីថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ២០២២ MrBeast បានបំបែកឯតទគ្គកម្មលើចំនួនអ្នក subscribes សម្រាប់អ្នកធ្វើ Youtube ឯករាជ្យ ដែលមាន ១១២,១៩៣,១៣៩ subscribers ខណៈបច្ចុប្បន្នចំនួន subscribers បានហក់ឡើងរហូតដល់ ១៧៤លាននាក់ឯណោះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)