កញ្ញាឯកប្រទេសនេះ បានឈ្នះមុនគេ! នេះជាម្គុដធ្វើពីពេជ្រ ថ្លៃជាងគេបំផុត ក្នុងកម្មវិធី​ប្រកួតបរវកញ្ញា
Ping Chou EngOCTOBER 7 2024417 views

ម្កុដមកពីម៉ាកគ្រឿងអលង្ការ Mouawad “Force for Good” គឺជាម្កុដដែលមានតម្លៃថ្លៃជាងគេបំផុត ក្នុងកម្មវិធីប្រកួតបរវកញ្ញាទាំងអស់លើវិស័យនេះ ដោយក្នុងនោះកញ្ញាឯកចក្រវាល R'Bonney Gabriel ជាអ្នកឈ្នះម្កុដនេះ លើបេក្ខនារីចំនួន៨៣នាក់ផ្សេងទៀតដែល មកចូលរួមប្រកួតប្រជែង ដណ្តើមយក។

 

បរវកញ្ញាតំណាងឱ្យប្រទេសអាមេរិក R'Bonney Gabriel Miss Universe 2022 គឺជាអ្នកឈ្នះនិងបានគ្រងមុនគេ ខណៈម្កុដនេះបានរចនាឡើងនៅឆ្នាំ២០១៩។ ជាមួយនឹងត្បូងកណ្តៀងពណ៌ខៀវស្រងាត់ ចំនួន១១០ការ៉ាត់ និងពេជ្រចំនួន៤៨,១២ ការ៉ាត់ ធ្វើឱ្យម្កុដនេះមានតម្លៃខ្ពស់ខ្លាំងជាងគេ រហូតដល់ទៅ ៦លានដុល្លារអាមេរិក។

 

ម្កុដ Force for Good នេះបានបង្កើតឡើងពីម៉ាកនៃគ្រឿងអលង្ការ Mouawad ដែលជាយីហោមួយផលិតគ្រឿងអលង្ការសម្រាប់រាវជ្យវង្សតាំងពីឆ្នាំ១៩០៨ មានប្រភពមកពីប្រទេសលីបង់ សព្វថ្ងៃនេះ Mouawad មានទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

 

តាមរយៈការច្នៃម៉ូតម្កុដក្នុងកម្មវិធីបរវកញ្ញានេះហើយ ហាង Mouawad បានបញ្ជាក់ថាទីផ្សារនៃការលក់របស់ពួកគេបាន ឈានដល់កម្រិតមួយដែលភ្ញៀវកម្រិតអភិជនក៏ទិញ ភ្ញៀវធម្មតាក៏ចាប់អារម្មណ៍។ 

 

ចំពោះអត្ថន័យនៃម្កុដនេះ អ្នកច្នៃុម៉ូតមកពី Mouawad ចង់បង្ហាញ គ្មានភាពជោគជ័យណាដែលបានមកដោយគ្មានសំឡេងនៃការផ្លាស់ប្តូរនោះទេ វាប្រៀបដូចជាវេទិកានេះបានប្រើប្រាស់សំឡេងរបស់ពួកគេ ក្នុងនាមជាស្រ្តីដែលមានសម្រស់ស្រស់ស្អាតទាំំងក្នុងទាំងក្រៅ ជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដល់សង្គម៕

 

Force for Good Crown Miss Universe 2022 1673591637

 

Ea11f22b49455adf18b2f93821b42fd4

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia