មានទាំងទ្រព្យ មានទាំងសម្រស់! តារាល្បី ២រូប ប្រាប់ក្បួនលេង Tik Tok ឆាប់ល្បីធ្វើឱ្យខ្លួនសល់ទ្រព្យរាប់លា.ន$
ធី ស្រីល័ក្ខOCTOBER 7 202449 views

នាពេលបច្ចុប្បន្ននេះ សម័យបច្ចេកវិទ្យាកាន់តែទំនើបឱ្យតែយើងចេះប្រើត្រូវផ្លូវហើយមានភាពច្នៃប្រឌិតតែបន្តិចយើងប្រាកដជាអាចរកចំណូលបានច្រើនជាមិនខានឡើយ។ ជាក់ស្តែងដូចជាស្រីស្អាតទាំង២រូបនេះ គ្រាន់តែលេង Tik Tok សោះពួកគេអាចសល់ទ្រព្យនិងមានជំនាញពេញដៃត្រឹមវ័យខ្ទង់ ២០ឆ្នាំតែប៉ុណ្ណោះ។

 

Charlida melio គឺជាយុវតីវ័យ ២០ឆ្នាំម្នាក់ ដែលមានទ្រព្យសម្បត្តិមហាសាលដល់ទៅ ៣០លានដុល្លារទាំងក្មេងខ្ចី ដោយសារតែនាងគឺមានទេពកោលស្យក្នុងការរាំតាំងពីអាយុ៣​ ឆ្នាំមកម្ល៉េះ ដែលជួយឱ្យនាងអាចគ្រងតំណែងជាតារា Tik Tok ដែលមានអ្នកតាមដានច្រើនជាងគេលំដាប់ថ្នាក់ពិភពលោក។

៤០

ម្យ៉ាងវិញទៀត កត្តាដែលនាំឱ្យនារីរូបស្រស់រូបនេះអាចរកចំណូលបានពីការធ្វើវីដេអូគឺ ទេពកោសល្យនៃក្បាច់រាំដែលមានលក្ខណៈកម្សាន្តរស់រវើកនេះទៀតសោត​ ការប្រម៉ូតផលិតផលថែរក្សាសម្រស់ជាប់លាប់ របស់នាងហាក់មានការគាំទ្រច្រើននិងមានទីផ្សារជាខ្លាំង។​

៤១

ចំពោះតារាស្រីល្បី១រូបទៀត គឺមានឈ្មោះថា Abir El Saghir ដោយនាងកើតនៅក្នុងឆ្នាំ ១៩៩៨ ក្នុងប្រទេសលីបង់ នាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក ឌីហ្សាញខាងក្នុងនៅសាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយក្នុងប្រទេសទួកគី។

 

ក្រោយបញ្ចប់ការសិក្សា នៅខែ កុម្ភៈ ឆ្នាំ ២០២១ Saghir បានងាកមកធ្វើវីដេអូនៅក្នុង Tik Tok ដោយបានធ្វើជាប្រភេទវីដេអូចម្អិនអាហារ ធ្វើនំ បង្អែម។បន្ទាប់ពីធ្វើបានមួយរយៈនាងក៏ចាប់ផ្តើមទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង រហូតធ្វើឱ្យ Tik Tok របស់នាង មានអ្នកតាមដានរហូតដល់ទៅ ១០លាននាក់ ត្រឹមរយៈពេលតែ ១ឆ្នាំប៉ុណ្ណោះ។

 

ជាមួយគ្នានេះដែរ Abir El Saghir បានចែករំលែកនៅគំនិតមួយចំនួន ដែលធ្វើឱ្យវីដេអូនាងល្បីលឿន ហើយមានអ្នកមើលច្រើនៗនោះ​គឺ ធ្វើវីដេអូដែលមានភាពខុសប្លែកពីគេ ជាក់ស្តែងដូចជាវីដេអូរបស់នាង ត្បិតតែជាវីដេអូធ្វើម្ហូបដូចគេទូទៅ ប៉ុន្តែរបៀបនៃការធ្វើគឺខុសគ្នា ជាពិសេសមានពណ៍ដិត កម្រិតច្បាស់ល្អ មានភ្លេង តន្ត្រីអមជាមួយ គួចផ្សំជាមួយនឹងស្នាមញញឹមពេលធ្វើ ដែលបន្ថែមឱ្យវីដេអូនាងកាន់តែទាក់ទាញ។

៤២

គួរបញ្ជាក់ផងដែរថា គិតមកដល់បច្ចុប្បន្នទ្រព្យសម្បត្តិ របស់ Abir El Saghir ត្រូវបានគេប៉ាន់ស្មានថាមានប្រមាណជា ១០លានដុល្លារអាមេរិកដែលភាគច្រើនបានមកពី YouTube , Tik Tok , និងតាមរយៈការឧត្ថមពីផលិតផល និង ការផ្សព្វផ្សាយផ្សេងៗទៀតផងដែរ៕

៤៤

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia