មិនមែនច្រៀង១មុខ! ​ Beyonce ក្លាយជាសេដ្ឋីនី នៅពិភពសិល្បៈហូលីវូដ ព្រោះមុខរបរគ្រាក់ៗទាំងនេះ​
Ping Chou EngOCTOBER 7 2024964 views

តារាលំដាប់ហូលីវូដ Beyoncé Knowles-Carter គឺជាស្រ្តីស្បែកខ្មៅដំបូងគេ ដែលបានក្លាយជាសេដ្ឋីនីនៅពិភពសិល្បៈរបស់ហូលីវូដ។

 

ទន្ទឹមនឹងប្រជាប្រិយភាព ភាពល្បីល្បាញបោះសំឡេង ស្រ្តីកូន៣រូបនេះមិនមែនរកចំណូលបានពីអាជីពជាសិល្បករតែមួយមុខនោះទេ ពោលគឺនាងមានមុខរបរគ្រាក់ៗជាច្រើនផ្សេងទៀត ដែលជាប្រភពចំណូល ធ្វើឱ្យនាងមានទ្រព្យសម្បត្តិសុទ្ធ ៧៦០លានដុល្លារ ត្រឹមវ័យ៤៣ឆ្នាំ។

 

ប្រឡូកលើវិថីសិល្បៈជាង២០ឆ្នាំ Beyonce បានទាញចំណូលចេញជាសិល្បៈផងនិងពីមុខរបរផ្ទាល់ខ្លួនផង។ ក្នុងនោះសម្រាប់មុខរបរគ្រាក់ៗដែលនាងកំពុងប្រកបបច្ចុប្បន្នមានដូចជា ផលិតផលថែរក្សាសក់មានឈ្មោះថា Cécred ដែលលក់រាយបានក្នុងតម្លៃចាប់ពី៣៨ ដុល្លារដល់ ៥២ ដុល្លារក្នុងមួយដប។ បន្ថែមពីនោះគឺម៉ាកទឹកអប់ Cé Noir ដែលមានតម្លៃ ១៦០ ដុល្លារក្នុងមួយដប។

 

នៅឆ្នាំ២០១០ Beyoncé ក៏បានបង្កើតផលិតកម្មផ្ទាល់ខ្លួនមួយឈ្មោះថា Parkwood Entertainment សម្រាប់ផលិតភាពយន្តនិង​​តន្ត្រីដោយខ្លួនឯង។ តាមរយៈផលិតកម្មនេះនាងក៏បានសហការវិនិយោគរួមគ្នាជាមួយយីហោសម្លៀកបំពាក់ Adidas ធ្វើឱ្យ Beyoncé ទទួលបានប្រាក់ចំណូលចំនួន ១៣៣លានដុល្លារបន្ថែមទៀត។

 

ដោយឡែកនៅក្នុងសិល្បៈនាងក៏បានបង្កើត Concert Tour ផ្ទាល់ខ្លួននិង Album ផ្ទុះៗជាច្រើន ដែលអាចរកចំណូលបានខ្ពស់បំផុត ជាង៥០០លានដុល្លារ នៅទូទាំងទ្វីបអាមេរិកនិងទ្វីបអ៊ឺរ៉ុប។ រួមជាមួយនឹងការសម្តែងឱ្យកម្មវិធីឯកជន របស់លំដាប់មហាសេដ្ឋី នាងអាចរកចំណូលបានចន្លោះ២៤លានដុល្លារឡើងទៅក្នុងការសម្តែងមួយលើក។

 

លើសពីនេះម្ចាស់បទល្បីបំផុត if I were a boy រូបនេះក៏អាចទាញប្រាក់ចំណេញជាង១៥លានដុល្លារពីការបញ្ចូលសំឡេងតួអង្គ និងឱ្យសិទ្ធិក្នុងការប្រើប្រាស់ចម្រៀងរបស់នាងនៅក្នុងភាពយន្តថែមទៀត។ ចំពោះតម្លៃខ្លួនផ្សព្វផ្សាយពាណិជ្ជកម្ម តំណាងផលិតផលវិញ នាងអាចទទួលបានចន្លោះពី៥០-៦០លានដុល្លារ រាល់ពេលចុះកុងត្រាមួយលើក៕

 

Beyonce Cma

 

អត្ថបទដោយ៖ ពីង ជូអេង​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia