មេធំ Facebook ក្លាយជាអ្នកមានលំដាប់ទី២លើលោក ខណៈនេះជាទ្រព្យសម្បតិ្ដសរុប
Bunthoeun KoemOCTOBER 7 2024367 views

អ្នកណាក៏ស្គាល់លោក Mark Zuckerberg ដែរ ដែលលោកគឺជាស្ថាបនិក Facebook។ អ្វីដែលគួរឲ្យភ្ជាក់ផ្អើលអីឡូវនេះលោកបានក្លាយជាមហាសេដ្ឋីលំដាប់ទី ២ នៅលើលោកដោយមានទ្រព្យសម្បត្តិសរុប​ ២០៦.២ ពាន់លានឯណោះ។​

 

Photo 2024 10 07 16 02 28

 

យោងតាម ​​Bloomberg Billionaires Index ទ្រព្យសម្បត្តិសុទ្ធរបស់ Mark Zuckerberg បានកើនឡើង លើទ្រព្យរបស់ប្រធានក្រុមហ៊ុន Amazon លោក Jeff Bezos ដែលមានតែ 205.1 ពាន់លានដុល្លារប៉ុណ្ណោះ។ ហើយសន្ទស្សន៍នេះបានបង្ហាញថាស្ថាបនិក Facebook កំពុងតាមពីក្រោយប្រធានក្រុមហ៊ុន Tesla លោក Elon Musk ដែលជាមហាសេដ្ឋីលេខ១ ប្រមាណ ៥ ពាន់លានដុល្លារទេ។​

 

យោងតាមការចុះផ្សាយពី BBC ប្រការដែលធ្វើឲ្យទ្រព្យសម្បត្តិសុទ្ធរបស់ Mark Zuckerberg កើនឡើងច្រើន ដោយសារតែតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta បានស្ទុះឡើងគួរឲ្យកត់សម្គាល់ ពោលគឺកើនឡើង៦៨% ចាប់តាំងពីខែមករាដើមឆ្នាំនេះមកម្ល៉េះ។ ក្រុមហ៊ុន Meta បានបន្តការវិនិយោគលើបញ្ញាសិប្បនិមិត្តដ៏ធំរបស់ខ្លួន ដែលជួយកែលម្អដំណើរការនៃវេទិកាផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតកាន់តែប្រសើរឡើង ដែលជាហេតុផលសម្រាប់កំណើននៃការលក់របស់ក្រុមហ៊ុននេះ។

 

បើតាមរបាយការណ៍របស់  Bloomberg Index ចាប់តាំងពីដើមឆ្នាំ២០២៤ មកទ្រព្យសម្បត្ដិរបស់លោកបានកើនឡើងចំនួន ៧៨ ពាន់លានដុល្លារឯណោះ ដែលតួរលេខនេះគឺច្រើនជាងសមាជិកនៃក្រុមអ្នកមានប្រមាណ ៥០០ នាក់នៅលើពិភពលោកផងដែរ៕ 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia