មិនចាញ់បរទេស!មកដឹងសណ្ឋាគារដែលថ្លៃជាងគេនៅភ្នំពេញ មួយយប់ខ្ទង់ពាន់ដុល្លារ
Bunthoeun KoemNOVEMBER 28 2022769 views

បច្ចុប្បន្នសណ្ឋាគារលំដាប់ផ្កាយ៥ នៅក្នុងរាជធានីភ្នំពេញមានមិនច្រើននោះទេ ហើយទោះបីជាមានមិនច្រើនក៏ពិតមែន តែសណ្ឋាគារនីមួយៗក៏មានតម្លៃមិនធម្មតានោះដែរនៅមួយយប់ ដោយតម្លៃមានចាប់ពីខ្ទង់រយរហូតដល់ខ្ទង់ពាន់ដុល្លារ។

ហើយថ្ងៃនេះ Business Cambodia នឹងលើកយកសណ្ឋាគារចំនួន៤ ដែលមានតម្លៃក្នុងមួយយប់រាប់រយដុល្លារ៖

១. សណ្ឋាគារ  Marriot Courtyard

សណ្ឋាគារនេះស្ថិតនៅកណ្តាលទីក្រុង ចម្ងាយមិនដល់មួយគីឡូពីព្រះបរមរាជវាំង។ Marriot Courtyard មានកម្ពស់១៨ជាន់ មានចំនួន ១៨៩បន្ទប់ ចំពោះតម្លៃបន្ទាប់វិញមានចាប់ពី២៣៥ ដុល្លារដល់១៩២​ដុល្លារ។

Photo 2022 11 28 15 55 09

២.សណ្ឋាគារ Sofitel Phnom Penh Phokeethra

មនុស្សជាច្រើនប្រហែលជាបានដឹងហើយថា សូហ្វីតែល ភ្នំពេញ ភោគីត្រា (Sofitel Phnom Penh Phokeethra) គឺជាសណ្ឋាគារប្រណីតលំដាប់ផ្កាយ៥ ដ៏ល្បីល្បាញមួយ ដែលមានទីតាំងស្ថិតនៅជាប់របងផ្សារទំនើប Aeon 1។ ចំពោះតម្លៃស្នាក់នៅ Sofitel Phnom penh មានតម្លៃចាប់ពី២៨៨ ដុល្លារទៅ ៧៦៨ ដុល្លារ ក្នុងមួយយប់។

Photo 2022 11 28 15 50 45

៣.សណ្ឋាគារ Raffle Le Royal

សណ្ឋាគារ Raffles Hotel Le Royal មានរយៈពេលជិតមួយសតវត្សមកហើយ ។ ហើយសណ្ឋាគារនេះមាន ៤១៤ បន្ទាប់ ដោយ បន្ទាប់ទាំងនោះមានតម្លៃចាប់ពី ២១៥ ដុល្លារ ដល់ ១៩០០ ដុល្លារឡើងទៅ។

157750705 3904509506254771 7418738713925382805 N

៤​. សណ្ឋាគារ Rosewood

Rosewood Hotel & Resort ជាសណ្ឋាគារដ៏ប្រណិតលំដាប់ថ្នាក់ពិភពលោក ដែលមានទីតាំងស្ថិតនៅក្នុង អគារវឌ្ឍនៈមានទីតាំងស្ថិតនៅជាន់ទី ១៤ នៃអគារវឌ្ឍនៈ។ សណ្ឋាគារនេះមាន ១៤៨បន្ទប់ ដែលមានតម្លៃចាប់ពី ៣៥០ ទៅ ៤៨០០ ដុល្លារក្នុងមួយយប់។ សណ្ឋាគារនេះត្រូវបានគេចាត់ទុកជាសណ្ឋាគារដែលធំ និងល្អប្រណិតមួយ ក្នុងចំណោមសណ្ឋាគារធំៗដទៃទៀត នៅរាជធានីភ្នំពេញ៕

912980ab 5369 4226 80c7 8fd895c27e69

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia