ត្រឹមតែរយៈពេល២៤ប៉ុណ្ណោះក្រុមអ្នកវិនិយោគដែលប្រើប្រាស់Binanceបាននាំគ្នាសម្រុកដលុយចេញពីBinanceជាង១ពាន់លានដុល្លារក្រោយពីបានទទួលដំណឹងថាលោក Changpeng Zao ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ Binance សម្រេចចិត្តលាលែងពីតំណែង។
បើយោងតាមការចុះផ្សាយរបស់ CNBC បានឲ្យដឹងថាលុយបានហូរចេញពីBinance ជាង១ពាន់លានដុល្លារត្រឹមតែរយៈពេល២៤ម៉ោងប៉ុណ្ណោះ។ នេះបើយោងតាមក្រុមហ៊ុនវិភាគទិន្ន័យBlockchain ដែលមានឈ្មោះថា Nansen ពោលគឺមានតែលុយBitcoin ប៉ុណ្ណោះដែលអ្នកវិនិយោគមិនបានដកចេញ។
ប្រភពដដែលខាងលើបានឲ្យដឹងទៀតថាការហូរចេញនៃលុយលើPlatform Binance នេះគឺដូចគ្នាទៅនឹងការដកលុយចេញពីលើកមុននៅពេលដែលក្រុមហ៊ុនBinance និងលោក Changpeng Zhao បានជាប់បណ្ដឹងចំនួន១៣បណ្ដឹងពីគណកម្មការមូលបត្ររបស់សហរដ្ឋអាមេរិក។
បញ្ហាលោក Changpeng Zhao លាងលែងពីតំណែងបានធ្វើឲ្យកាក់Binance ដើមបានធ្លាក់ចុះប្រមាណជាង៨%ត្រឹមតែរយៈពេល២៤ម៉ោងប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយបើយោងតាមក្រុមហ៊ុនNansenបានឲ្យដឹងថាទោះជាក្រុមអ្នកវិនិយោគសម្រុកដកលុយជាង១ពាន់លានដុល្លារពិតមែនតែទ្រព្យប្រមាណ៦៥ពាន់លានដុល្លារគឺនៅតែស្ថិតនៅលើPlatform Binanceដដែល ហើយនេះគឺបញ្ជាក់ថា Binance នៅតែមានទុនគ្រប់គ្រាន់ក្នុងការទប់ទល់នៅពេលមានការសម្រុកដកលុយព្រមៗគ្នាពីក្រុមអ្នកវិនិយោគលើ Binance។
គួរបញ្ជាក់ផងដែរលោក Changpeng Zhao បានសម្រេចលាលែងពីតំណែងនៅក្នុង Binane បន្ទាប់ពីត្រូវបានគេរកឃើញថាលោកនិងក្រុមហ៊ុនBinance បានបង្កើតកំហុសបំពានច្បាប់លាងលុយកខ្វក់ បំពានច្បាប់ទណ្ឌកម្មនិងជាប់បបណ្ដឹងផ្សេងៗទៀតពីសហរដ្ឋអាមេរិក ហើយលោកត្រូវគេពិន័យជាប្រាក់ចំនួន៥០ពាន់លានដុល្លារចំណែកក្រុមហ៊ុនBinance ត្រូវពិន័យចំនួន៤.៣ពាន់លានដុល្លារផងដែរ