ប្រទេសធំៗ ចាប់ផ្តើមឈប់ប្រើលុ.យដុ.ល្លារបន្តកន្ទុយគ្នា ព្រោះមូលហេតុទាំង៥នេះ
Kan DaraAPRIL 25 20251.4 K views

នៅឆ្នាំ ២០២៥ ប្រទេសធំៗជាច្រើនបានចាប់ផ្តើមឈប់ប្រើប្រាស់លុយដុល្លារអាម៉េរិក (USD) ក្នុងប្រតិបត្តិការជាអន្តរជាតិ ខណៈសេដ្ឋកិច្ចអាម៉េរិកកំពុងជួបបញ្ហាផ្ទួនៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ខាងក្រោមនេះគឺជាមូលហេតុទាំង៥ ដែលធ្វើឲ្យរូបិយប័ណ្ណដុល្លារចុះខ្សោយ៖

 

១/. ការប្រើដុល្លារជាឧបករណ៍សង្រ្គាមសេដ្ឋកិច្ច៖ សហរដ្ឋអាមេរិកបានប្រើប្រព័ន្ធសេដ្ឋកិច្ច SWIFT (ជាសេវាមួយប្រភេទដែលធនាគារក្នុងស្រុក អនុញ្ញាតឲ្យអតិថិជនអាចធ្វើការផ្ទេរប្រាក់ទៅកាន់ធនាគារផ្សេងទៀតនៅក្រៅប្រទេសជុំវិញពិភពលោក) ដើម្បីបង្កើតសម្ពាធទៅលើប្រទេសដទៃដូចជា រុស្ស៊ី, អ៊ីរ៉ង់ និងចិន ជាដើម។ ដោយសារតែពួកគេប្រើលុយដុល្លារ (USD) ដូច្នេះសហរដ្ឋអាម៉េរិកអាចបិទប្រព័ន្ធទូទាត់ ឬបង្ខាំងធនាគារអន្តរជាតិបាន។

 

២/. បង្កើនឯករាជ្យភាពសេដ្ឋកិច្ច ប្រទេសជាច្រើនចង់បាន អធិការកិច្ចលើរូបិយប័ណ្ណរបស់ខ្លួន ដោយមិនចង់ពឹងពាក់លើធនាគារកណ្ដាលអាម៉េរិក (Federal Reserve)ឡើយ។ ការមិនពឹងលើលុយដុល្លារ USD មានន័យថា ផលប៉ះពាល់ពីអត្រាការប្រាក់ និងឥទ្ធិពលសហរដ្ឋអាម៉េរិកមកលើប្រទេសខ្លួននឹងកាត់បន្ថយកាន់តែតិចទៅ។

 

៣/. ការប្រែប្រួលនយោបាយពិភពលោ មានចលនាធំៗដូចជា BRICS, Shanghai Cooperation Organization, និងអង្គភាពអាស៊ានមួយចំនួន កំពុងបង្កើតប្រព័ន្ធទូទាត់ផ្ទាល់ខ្លួន ដោយប្រើរូបិយប័ណ្ណជាតិ។ ពួកគេចង់បង្កើត “World Order” ថ្មី ដែលសហរដ្ឋអាមេរិកមិនមែនឈរនៅពីមុខគេទៀតទេ។

 

៤/. បច្ចេកវិទ្យាថ្មីនៃរូបិយប័ណ្ណឌីជីថល៖ ប្រទេសដូចជា ចិន បានប្រើ e-CNY និង ប្រទេសដែលជាសមាជិក BRICS កំពុងអភិវឌ្ឍរូបិយប័ណ្ណឌីជីថលផ្ទាល់ខ្លួន ដើម្បីជំនួសលុយដុល្លារ (USD)។ ការធ្វើបែបនេះជួយឲ្យប្រតិបត្តិការលឿន ប្រសើរជាងមុន និងសន្សំសំចៃលើថ្លៃសេវា។

 

៥/. បញ្ហាហិរញ្ញវត្ថុរបស់អាម៉េរិក បំណុលជាតិរបស់អាម៉េរិកកើនឡើងខ្លាំង និងភាពអស្ថេរភាពនយោបាយជាញឹកញាប់បានធ្វើឲ្យមានការព្រួយបារម្ភអំពីភាពចុះខ្សោយនៃតម្លៃលុយដុល្លារ (USD) នៅថ្ងៃអនាគត ដែលនាំឲ្យប្រទេសមួយចំនួនចង់រកវិធីផ្លាស់ប្តូររូបិយប័ណ្ណឲ្យមានស្ថិរភាពបន្ថែម។

 

គួរជម្រាបផងដែរថា ដុល្លាររូបនីយកម្ម ត្រូវបានកត់សម្គាល់ថាមានវត្តមាននៅប្រទេសកម្ពុជាក្នុងកំឡុងឆ្នាំ ១៩៩៣ តាមរយៈគម្រោងរបស់អង្គការសហប្រជាជាតិ ឈ្មោះ អ៊ុនតាក់ (UNTAC) ដែលមានទឹកប្រាក់សរុប ១,៧០០លានដុល្លារ។ ចាប់ពីពេលនោះមក លុយដុល្លារចាប់ផ្តេីមមានចរាចរណ៍ទូលំទូលាយក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជា។ ប៉ុន្តែជាក់ស្តែង គេសង្កេតឃើញមានចរាចរណ៍លុយដុល្លារមួយចំនួនតូចរួចមកហេីយតាំងពីសម័យសាធារណរដ្ឋខ្មែរមកម្ល៉េះ (១៩៧០-១៩៧៥)៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia