តស់បបួលគ្នាទៅញ៉ាំ! ចំការផ្លែឈើ១កន្លែង ប្រកាសបើកប៊ូហ្វេសាវម៉ាវចាយតែ៥ពាន់រៀលអាចដើរបេះពេញចំការ
ធី ស្រីល័ក្ខAPRIL 25 2025527 views

សប្បាយញ៉ាំហើយ សម្រាប់អ្នកចូលចិត្តញ៉ាំផ្លែឈើស្រស់ៗដែលបេះពីដើមផ្ទាល់ ខណៈនាពេលនេះមានចំការផ្លែឈើមួយកន្លែងដែលស្ថិតនៅខេត្តកំពង់ចាមបានប្រកាសបើកជាលក្ខណៈប៊ូហ្វេ ដោយចាយត្រឹមតែ៥ពាន់រៀលក្នុងម្នាក់អាចញ៉ាំដោយសេរីបាន។

 

លោកតាសុខ ដែលជាម្ចាស់ចំការសាវម៉ាវ បានឱ្យដឹងថា ចំការរបស់លោកនឹងបើកទទួលឱ្យភ្ញៀវចូលទស្សនា និងញ៉ាំប៊ូហ្វេផ្លែឈើចាប់ពីថ្ងៃនេះតទៅ ដោយក្នុងម្នាក់ត្រូវចំណាយអស់ ៥ពាន់រៀលប៉ុណ្ណោះ ប៉ុន្តែអាចញ៉ាំផ្លែសាវម៉ាវ បានដោយសេរីមិនកំណត់ម៉ោងឡើយ ហើយសម្រាប់អ្នកដែលចូលលេងចង់ទិញយកទៅផ្ទះក៏មានតម្លៃពិសេសជូនថែមទៀតផងពោលក្នុង១គីឡូត្រឹមតែ ៥ពាន់រៀលប៉ុណ្ណោះ។

២២

គួរបញ្ជាក់ផងដែរ សម្រាប់ចម្ការសាវម៉ាវនេះដែរ  គឺចាប់ផ្តើមបើកឱ្យភ្ញៀវចូលចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច នៅទីតាំងក្នុង​ភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ហេតុដូច្នេះសម្រាប់បងប្អូនដែលបានទៅលេងនៅខេត្តកំពង់ចាម អចឈានចូលទៅញ៉ាំប៊ូហ្វេផ្លែឈើនៅចំការ ផ្ទាល់តែម្តងបាន។ ដែលមានទីតាំង Google Map : https://maps.app.goo.gl/iyQ4UtNdU4szEXXbA... ឬអាចទំនាក់ទំនងជាមួយម្ចាស់ចម្ការផ្ទាល់បានលេខ 071 945 5294​, 088 901 2400​ (telegram )៕

២៣២៤

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia