ក្រោយខាតបង់លុ.យជាង ៥ពា.ន់លានដុល្លារ ពេលនេះមេធំ Facebook បានកាត់បុគ្គលិករាប់រយនាក់នៅក្នុងផ្នែកនេះ
ធី ស្រីល័ក្ខAPRIL 25 2025152 views

ក្រុមហ៊ុនមេរបស់ Facebook គឺក្រុមហ៊ុន Meta បានកាត់បុគ្គលិកចោលរាប់រយនាក់នៅក្នុងផ្នែក Reality Labs ក្រោយខាតបង់ប្រាក់រហូតដល់ទៅ ៥ពាន់លានដុល្លារនៅក្នុងត្រីមាសទី៤នេះ។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មាន CNBC។

 

ប្រភពខាងលើបានឱ្យដឹងបន្តទៀតថា ចំពោះផ្នែក Reality Labs គឺផ្តោតទៅលើការបង្កើតបញ្ញាសិប្បនិម្មិត VR ហើយការកាត់បន្ថយការងារនេះដែរនឹងប៉ះពាល់ដល់ក្រុមនៅក្នុង Oculus Studios និងក្រុម Supernatural ផងដែរ។

 

អ្នកនាំពាក្យ Meta លោកស្រី Tracy Clayton បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា "ការផ្លាស់ប្តូរទាំងនេះគឺដើម្បីជួយឱ្យ Studios ធ្វើការកាន់តែមានប្រសិទ្ធភាពលើបទពិសោធន៍ជាក់ស្តែងចម្រុះនាពេលអនាគតសម្រាប់ទស្សនិកជនដែលកំពុងកើនឡើងរបស់យើង" ។

26

ជាមួយគ្នានោះដែរ នាយកប្រតិបត្តិលោក Mark Zuckerberg នៅតែមានសុទិដ្ឋិនិយមចំពោះការប្តេជ្ញាចិត្តរយៈពេលវែងរបស់ Meta ចំពោះបច្ចេកវិទ្យា augmented និង virtual reality នឹងទទួលបានជោគជ័យ ទោះបីជាពេលនេះ Reality Labs បានខាតបង់ទឹកប្រាក់ចំនួន ៥ពាន់លានដុល្លារនៅក្នុងត្រីមាសទី៤ នេះក៏ដោយ៕

27

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia