ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ – ភ្នំពេញ៖ កាលពីថ្មីៗកន្លងមកនេះ ក្រុមហ៊ុន LOF ដែលកំពុងឆ្ពោះដំណើរទៅរកគោលដៅសមិទ្ធផលរបស់ខ្លួនក្នុងការរកប្រាក់ចំណូលប្រាក់ចំណូល ១ ពាន់លានដុល្លារ ដោយមានចក្ខុវិស័យក្នុងការក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ចំណីអាហារឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ បានប្រកាសលក់ផលិតផលថ្មីគឺ KUN ទឹកដោះគោស្រស់សុទ្ធ ១០០% នៅក្នុងទីផ្សារកម្ពុជា។
ចំពោះការបើកលក់ផលិតផលថ្មីនេះដែរ ក្រុមហ៊ុនមានគោលបំណងដើម្បីលើកកម្ពស់ដល់សុខុមាលភាព និងការលូតលាស់របស់កុមារកម្ពុជា តាមរយៈការផ្ដល់ជូននូវរសជាតិទឹកដោះគោដ៏ស្រស់ឈ្ងុយឆ្ងាញ់ មានគុណភាពខ្ពស់ និងសម្បូរដោយសារជាតិចិញ្ចឹមក្នុងតម្លៃដ៏សមរម្យក្នុងមួយកេស។
ពិធីបើកសម្ពោធផលិតផលថ្មីនេះដែរ បានបញ្ចប់ទៅយ៉ាងជោគជ័យដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់ម្ចាស់ដេប៉ូ អតិថិជន និងតំណាងចែកចាយធំៗនានារបស់ផលិតផល KUN ពីគ្រប់តំបន់ក្នុងប្រទេសកម្ពុជា។ អ្នកចូលរួមទាំងអស់មិនត្រឹមតែបានទទួលនូវការយល់ដឹងកាន់តែច្បាស់អំពី KUN តែប៉ុណ្ណោះទេ ថែមទាំងបានទទួលនូវចំណេះដឹង និងយុទ្ធសាស្ដ្រល្អៗពីក្រុមជំនាញផ្នែកលក់ និងទីផ្សារ ក្នុងការទាក់ទាញអតិថិជនឱ្យបានច្រើន និងលក់កាន់តែដាច់ដើម្បីបង្គ្រប់គោលដៅលក់ប្រចាំខែរបស់ពួកគេជាមួយនឹងក្រុមហ៊ុន International Dairy Product Joint Stock Company (LOF)។
គូសបញ្ជាក់ផងដែរ LOF គឺជាក្រុមហ៊ុនផលិតទឹកដោះគោ ដែលទទួលបានមូលនិធីវិនិយោគពីក្រុមហ៊ុនសិង្ហបុរី Daytona Investments ហើយបច្ចុប្បន្ននេះ ត្រូវបានគេទទួលស្គាល់ថាជាម៉ាកយីហោដ៏ល្បីល្បាញមួយក្នុងចំណោមម៉ាកដែលគេទុកចិត្តបំផុតទាំង១០ នៅតំបន់អាស៊ីដោយកម្មវិធីលំដាប់អន្ដរជាតិ Asia Top Trusted Brand Awards 2024 (ATTBA) ធ្វើឡើងក្នុងឆ្នាំ ២០២៤ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ហើយក្នុងខែមេសា ឆ្នាំ២០២៥ កន្លងមកនេះ នៅលើវេទិកាកិច្ចសន្និសីទសេដ្ឋកិច្ចនៃប្រទេសវៀតណាម និងអាស៊ាន រួមទាំងកម្មវិធីផ្ដល់ពានរង្វាន់សម្រាប់ម៉ាកផលិតផលដ៏ល្អប្រចាំឆ្នាំ ២០២៥ លើកទី ៩ (ASEAN Strong Brands 2025) នោះ ក្រុមហ៊ុន LOF ក៏ត្រូវបានផ្ដល់កិត្តិយសជាម៉ាកយីហោរៀមច្បងមួយក្នុងចំណោមម៉ាកមួយចំនួនដែលមានគេទុកចិត្តបំផុត និងបានរាប់បញ្ចូលជាក្រុមហ៊ុនលំដាប់កំពូលទាំង ៥ ដ៏ល្បីប្រចាំឆ្នាំ២០២៥ និងតំបន់អាស៊ីផងដែរ ក្នុងនាមជាក្រុមហ៊ុនដែលផ្ដល់នូវគុណភាពខ្ពស់ និងសេវាកម្មល្អផ្ដាច់គេ។ ចំពោះក្នុងទីផ្សារកម្ពុជាវិញ សព្វថ្ងៃនេះ LOF ក៏បានជោគជ័យក្នុងទីផ្សារគួរឱ្យកត់សម្គាល់ ជាមួយនឹងម៉ាកផលិតផល KUN ដែលជាទឹកដោះគោដ៏ឈ្ងុយឆ្ងាញ់ មានដូចជា ទឹកដោះគោ Kun រសជាតិផ្លែឈើ ទឹកដោះគោ Kun ផ្សំពី Malt ទឹកដោះគោចាហួយ Kun ផ្សំពី Malt និង Kun Eating Yogurt។ ហើយ KUN ទឹកដោះគោស្រស់សុទ្ធ ១០០% នឹងជាជម្រើសថ្មីមួយទៀតដ៏ល្អសម្រាប់អតិថិជនដែលកំពុងស្វែងរកទឹកដោះគោស្រស់ពិតពីធម្មជាតិ ដែលមានលក្ខណៈខុសប្លែកពីទឹកដោះគោបង្ហាប់ (ទឹកដោះគោឆុងដោយម្សៅលាយនឹងទឹក)។
KUN ទឹកដោះគោស្រស់ ១០០% គឺស្រស់ពិតៗ និងមានរសជាតិស្រាលឈ្ងុយឆ្ងាញ់ មានគ្រីមជាប់មាត់ និងផ្ដល់អារម្មណ៍ស្រស់ស្រាយបន្ទាប់ពីញ៉ាំរួច ដែលជាលក្ខណៈពិសេសប្លែកគេ និងផលិតផលទឹកដោះគោដទៃទៀតពុំមាន។ ដើម្បីធានាទឹកដោះគោដ៏ស្រស់ឆ្ងាញ់ពិតៗពីធម្មជាតិ និងគុណភាពខ្ពស់សម្រាប់អតិថិជនគ្រប់រូបនោះ ក្រុមហ៊ុន LOF បានវិនិយោគលើពូជគោទឹកដោះ ដែលមានប្រវត្តិដើមកំណើតច្បាស់លាស់ ព្រមទាំងបានចិញ្ចឹមបីបាច់ថែទាំយ៉ាងយកចិត្តទុកដាក់តាមស្ដង់ដារបច្ចេកទេសដ៏ត្រឹមត្រូវ ដោយផ្ដល់នូវចំណីដែលមានសារជាតិចិញ្ចឹមខ្ពស់ និងមានអនាម័យពីរូបមន្ដអ្នកជំនាញជនជាតិអ៊ីស្រាអែល និងទឹកស្អាតដែលបន្សុទ្ធតាមប្រព័ន្ធតម្របទំនើប។ ហើយជម្រកក្រោលរបស់ពួកវាជាកសិដ្ឋាន ដែលត្រូវបានសាងសង់ឡើងតាមស្ដង់ដារអន្ដរជាតិ និងមានសីតុណ្ហភាពត្រជាក់ពោរពេញផាសុកភាព ដើម្បីជំរុញការផលិតទឹកដោះបានល្អ។
បន្ទាប់ពីការច្របាច់ទឹកដោះរួច ទឹកដោះគោត្រូវបានវេចខ្ចប់ក្នុងរយៈពេលមិនឱ្យលើសពី ១២ ម៉ោង ដោយឆ្លងកាត់ខ្សែសង្វាក់ផលិតកម្មដ៏ទំនើបពីប្រទេសស៊ុយអែត ដើម្បីអនុលោមតាមស្តង់ដារសុវត្ថិភាព និងអនាម័យចំណីអាហារអន្ដរជាតិ។
ស្របតាមការប្ដេជ្ញា និងយុទ្ធសាស្ដ្ររបស់ខ្លួនក្នុងការក្លាយជាម៉ាកយីហោ ដែលបំពេញតម្រូវការអាហារូបត្ថម្ភដល់កុមារកម្ពុជា KUN ទឹកដោះគោស្រស់សុទ្ធ ១០០% បានដាក់លក់ក្នុងតម្លៃមួយដ៏សមរម្យ ដែលអាចឱ្យកុមារគ្រប់គ្នាមានឱកាសភ្លក់រសជាតិទឹកដោះគោដ៏ស្រស់ សម្បូរសារជាតិចិញ្ចឹមល្អៗដើម្បីជំនួយដល់ការលូតលាស់របស់ពួកគេប្រដបដោយសុខភាពល្អ ខណៈពេលដែលយើងកំពុងពង្រីកបណ្ដាញចែកចាយយ៉ាងជិតស្និទ្ធជាមួយ ប៊ីភីស៊ី គ្រុប ដែលជាតំណាងចែកចាយចំណីអាហារឈានមុខគេនៅក្នុងតំបន់។
លោក Lu Nguyen Huan អ្នកនាយកផ្នែកលក់អន្ដរជាតិបានលើកឡើងថា៖ “ក្នុងរយៈពេលពីរបីឆ្នាំកន្លងមក យើងសម្រេចបានជោគជ័យយ៉ាងគួរឱ្យកត់សម្គាល់ ទោះមានបញ្ហាសេដ្ឋកិច្ច និងអតិផរណាក៏ដោយ។ នេះបានមកព ដោយសារការឈរក្នុងគោលជំហរច្បាស់លាស់ និងការខិតខំប្រឹងប្រែងទាំងស្រុងរបស់ក្រុមការងារ បុគ្គលិកនៃក្រុមហ៊ុន ជាពិសេសការសហការដ៏រឹងមាំជាមួយតំណាងចែកចាយរបស់យើង។ ហើយសមិទ្ធផលនេះ មិនមែនសុទ្ធតែអាជីវកម្មទាំងអស់អាចសម្រេចបានជោគជ័យនោះឡើយ ជាពិសេសនៅក្នុងវិស័យផលិតកម្មទឹកដោះគោតែម្ដង។ សូមអរគុណចំពោះការគាំទ្រ និងការជឿទុកចិត្តលើទឹកដោះគោ KUN! បន្ទាប់ពីការបើកសម្ពោធផលិតផលថ្មីនេះ ខ្ញុំជឿជាក់ថា KUN ទឹកដោះគោស្រស់សុទ្ធ ១០០% នឹងជាផលិតផលដែលកុមារកម្ពុជាទទួលបាននូវរសជាតិស្រស់ដ៏ពិតប្រាកដ និងអាហារូបត្ថម្ភសម្រាប់ការលូតលាស់ពេញលេញក្នុងតម្លៃដ៏សមរម្យ។ ដោយមានការគាំទ្រពីដៃគូសហការណ៍ និងតំណាងចែកចាយជាច្រើន យើងខ្ញុំជឿជាក់ថានឹងអាចជួយឱ្យ Kun Cambodia បន្តនូវភាពរីកចម្រើនឈានទៅមុខ និងទទួលបានភាពជោគជ័យយ៉ាងខ្លាំងជាមួយគ្នា។”
ចាប់ពីថ្ងៃនេះតទៅ KUN ទឹកដោះគោស្រស់សុទ្ធ ១០០% នឹងមានវត្តមាននៅហាងទំនិញ ផ្ទះចាបហួយ និងផ្សារទំនើបនានាទូទាំងប្រទេស។ អ្នកអាចរីករាយជាមួយនឹងរសជាតិទឹកដោះស្រស់សុទ្ធដ៏ឈ្ងុយឆ្ងាញ់ និងទទួលបានអាហារូបត្ថម្ភដ៏ល្អពី KUN ផងដែរ។