សង្រ្គាមសេដ្ឋកិច្ចឡើងកម្តៅ! ចិនសម្រុកទិញមាសទុក តែអាម៉េរិកបែរជាសំងំធ្វើរឿងធំ១នេះវិញ
Kan DaraAPRIL 25 20254.4 K views

ឆ្នាំ២០២៥ រងើកភ្លើងសង្រ្គាមសេដ្ឋកិច្ចហាក់ឡើងកម្តៅ ដែលជំរុញឲ្យប្រទេសចិនកំពុងបង្កើនការទិញមាសស្តុកទុក រីឯសហរដ្ឋអាម៉េរិកសំងំបង្កើនការវិនិយោគក្នុងរូបិយប័ណ្ណឌីជីថល (crypto) ក្នុងគោលបំណងគ្រប់គ្រងទ្រព្យសម្បត្តិជាតិរៀងៗខ្លួន។

 

  • ប្រទេសចិន៖ មាសត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិមានសុវត្ថិភាពក្នុងអំឡុងពេលមានភាពអស្ថេរភាពសេដ្ឋកិច្ច និងនយោបាយ។ ដូច្នេះធនាគារជាតិនៃប្រទេសចិន (PBoC) បានបន្ថែមមាសចំនួន ១២.៨ តោនក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៥ ដើម្បីផ្លាស់ប្តូរទុនបង្រុងរបស់ខ្លួន និងបន្ថយការពឹងផ្អែកលើរូបិយប័ណ្ណអាម៉េរិក។ នេះបើយោងតាម World Gold Council។
  •  

    • សហរដ្ឋអាម៉េរិក៖ ប្រទេសនេះបានប្រកាសបង្កើតទុនបម្រុង Bitcoin ដើម្បីប្រើប្រាស់ជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រនៅក្នុងសេដ្ឋកិច្ចឌីជីថល។ ក្នុងនោះចំពោះការវិនិយោគពីវិស័យឯកជន ក្រុមហ៊ុន Cantor Fitzgerald បានចាប់ផ្តើមគម្រោងវិនិយោគក្នុង Bitcoin ចំនួន ៣.៦ ពាន់លានដុល្លារ ដោយសហការជាមួយ SoftBank និង Bitfinex ខណៈរដ្ឋាភិបាលអាម៉េរិកកំពុងជំរុញការអភិវឌ្ឍន៍រូបិយប័ណ្ណឌីជីថល និងការចូលរួមរបស់ធនាគារក្នុងប្រព័ន្ធ Blockchain ឲ្យកាន់តែប្រសើរឡើង។

     

    គួរជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ សហរដ្ឋអាម៉េរិក ដែលស្ថិតក្រោមការដឹកនាំដោយរដ្ឋបាលលោក Donald Trump ទើបបានដាក់ចេញនូវច្បាប់ពន្ធគយនាំចូលនាំចេញថ្មី ដែលបានដំឡើងពន្ធនាំចូលខ្ពស់ទៅលើប្រទេសជាច្រើន ខណៈប្រទេសចិនឡើងដល់ ២៤៥%ឯណោះ៕

     

    អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

    ាា Large

     

     

     

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia