សម្រាប់អ្នកដែលមានអាជីវកម្មហើយមិនទាន់បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម អគ្គនាយដ្ឋានពន្ធដារ និងក្រសួងពាក់ព័ន្ធនានា ប្រាកដជានៅមានចម្ងល់ទាក់ទងជាមួយនឹងរបៀបក្នុងការរត់ឯកសារ ក៏ដូចជាឯកសារចាំបាច់ដែលត្រូវការពេលយកទៅចុះបញ្ជី ជាពិសេសតម្លៃនៃការចុះបញ្ជីតើត្រូវចំណាយអស់ប៉ុន្មានជាដើម។ដើម្បីស្រាយចម្ងល់ទាំងអស់នេះ ថ្ងៃនេះ ក្រុមការងារចាបក្រហមនឹងលើកយកចំណុចទាក់ទងនឹងការចុះបញ្ជីមកបង្ហាញបងប្អូនទាំងអស់គ្នាឱ្យបានជ្រាប។
ជាក់ស្តែងក្នុងកិច្ចសម្ភាសន៍ជាមួយ លោក តេង ពិសិដ្ឋ ប្រធានផ្នែកចុះបញ្ជី នៃក្រុមហ៊ុន ភ្នាក់ងារចុះបញ្ជីនិងប្រកាសពន្ធ កាលពីពេលកន្លងទៅបានឱ្យដឹងថា ជាទូទៅចំពោះតម្លៃកម្រៃនិងពន្ធសម្រាប់ការចុះបញ្ជីអាជីវកម្មថ្មីមានជា ៣ដំណាក់ការ ៖
២.ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
តម្លៃចំពោះការចុះនៅក្រសួងការងារនិងបណ្តុះបណ្តាលជីវៈសរុបចំនួន ១២០ពាន់រៀល រួមមានតម្លៃលើ៖
- កម្រៃលើការចុះបញ្ជីកា
- សេចក្តីជូនដំណឹង
- បើកសហគ្រាស
៣.អគ្គនាយកដ្ឋានពន្ធដារ
- ពន្ធប៉ាតងសម្រាប់សកម្មភាពអាជីវកម្មមួយ
- អ្នកជាប់ពន្ធតូច ២០០ពាន់រៀល
- អ្នកជាប់ពន្ធមធ្យម ៦០០ពាន់រៀល
- អ្នកជាប់ពន្ធធំ ១.៥ លានរៀល
- កម្រៃចុះបញ្ជីពន្ធដារ
- អ្នកជាប់ពន្ធតូច ២០ពាន់រៀល
- អ្នកជាប់ពន្ធមធ្យម ៤០០ពាន់រៀល
- អ្នកជាប់ពន្ធធំ ៤០០ពាន់រៀល
៤.ឯកសារមួយចំនួនដែលចាំបាច់ចុះនៅក្រសួងពាណិជ្ជកម្មនិងពន្ធដារ៖
- តម្រូវឱ្យម្ចាស់អាជីវកម្មរកឈ្មោះដែលគាត់ចង់ដាក់មុនសិន ដែលត្រូវមានជាអក្សរខ្មែរ និងភាសាអង្គេស។
- សកម្មភាពអាជីវកម្ម៖ ដូចជាអចលនទ្រព្យ,សេវាកម្មសាងសង់......
- ព័ត៍មានរបស់អភិបាល៖ ឈ្មោះ លេខទូរស្ទព័ អ៊ីម៉ែល អត្តសញ្ញានប័នជាមួយនឹងរូបថត(យ៉ាងយូរបំផុតរូបថតដែលថតទើបតែបានរយៈពេល៣ខែ មានផ្ទែពណ៍ស ទាមទាឱ្យច្បាស់)
- ដើមទុនចុះបញ្ជី៖ថាសម្រាប់អាជីវកម្មមួយបើមានការចូលហ៊ុនគ្នាត្រូវតែដាក់ដើម្បីឱ្យដឹងថាជាអាជីវកម្មមានទំហំលុយប៉ុណ្ណា
- កិច្ចសន្យាជួល ឬការបើកកម្មសិទ្ធ
- រូបថតទីតាំង៖ ត្រូវថតពីមុខ នឹងថតខាងក្នុង ហើយរួមទាំងមានផែនទី
- កំណត់កូអរដោនេភូសាស្រ្តទីតាំង(GPS).....
៥.សម្រាប់ក្រសួងការងារគឺតម្រូវឱ្យមាន៖ ចំនួនថ្ងៃធ្វើការ និងថ្ងៃឈប់សម្រាក មានចំនួនកម្មករច្បាស់លាស់៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង