ល្អណាស់! ក្រសួងអប់រំ​ បញ្ចេញកម្មវិធីទូរស័ព្ទដៃ១ ជួយសិស្សប្រឹក្សា រើសអាជីពសមនឹងខ្លួនឯង
Ping Chou EngDECEMBER 10 2023331 views

តាមការចេញផ្សាយពីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា​បានឱ្យដឹងថាក្រសួងសូមធ្វើការណែនាំដល់គ្រឹះស្ថានមធ្យមសិក្សាទាំងអស់ ចូលរួមផ្សព្វផ្សាយកម្មវិធីប្រឹក្សាតាមប្រព័ន្ធអេឡិចត្រូនិក "ត្រីវិស័យ (TreyVisay)" (កំណែថ្មី 2.0.0) ដើម្បីជាផ្លូវឱ្យសិស្សអាចស្វែងយល់ពីជំនាញនិងអាជីពមុខរបរ ការងារដែលស័ក្តិសមនឹងខ្លួនឯង។

ចំពោះកម្មវិធីនេះដែរសិស្សអាចភ្ជាប់នៅលើទូរស័ព្ទដៃផ្ទាល់ខ្លួនសម្រាប់ ធ្វើការវាយតម្លៃដោយខ្លួនឯង អំពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន មុខរបរដែលខ្លួនពេញចិត្ត ឈ្វេងយល់ព័ត៌មានអំពីមុខជំនាញសិក្សា ព័ត៌មានអាជីព ព័ត៌មានគ្រឹះស្ថានឧត្ដមសិក្សា និងព័ត៌មានទីផ្សារការងារ ដើម្បីជួយដល់ការរៀបចំផែនការសិក្សា និងអាជីពការងារដល់សិស្សនៅថ្ងៃអនាគតបានកាន់តែល្អប្រសើរ។

កម្មវិធីផ្តល់ការប្រឹក្សាអេឡិចត្រូនិច ត្រីវិស័យ ( Trey Visay ) របស់ក្រសូងអប់រំនេះដែរមានមុខងារសំខាន់ៗដូចជា៖

  • វាយតម្លៃមុខរបរនិងអាជីពការងារ
  • តេស្តភាពវៃឆ្លាត
  • ព័ត៌មានអំពីគ្រឹះស្ថានសិក្សា
  • ព័ត៌មានអំពីប្រភេទការងារ
  • វីដេអូមុខរបរ
  • មជ្ឍមណ្ឌលការងារ
  • ដូច្នេះចំពោះសិស្សដែលមានចំណាប់អារម្មណ៍លើការស្វ័យតេស្តសមត្ថភាព​ ឬវាយតម្លៃអាជីពការងារនិងមុខរបរអាចធ្វើការទាញយកមកប្រើប្រាស់នៅលើទូរស័ព្ទបានដោយឥតគិតថ្លៃ ទាំងនៅលើ Playstore និង Appstore។ ទាញយកកម្មវិធី https://onelink.to/xrjebn

    409137940 747843814035711 6533663291523108141 N

    408491049 747843734035719 8222637310062941829 N

    អត្ថបទដោយ​៖ ពីង ជូអេង

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    ស្វែងយល់អំពីពួកយើង
    sam.businesscambodia@gmail.com
    អត្ថបទផ្សេងៗ
    ទំនាក់ទំនងមកពួកយើង
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia