ម្ចាស់មកុដរកឃើញហើយ! មកដឹងប្រវតិ្តត្រួសៗរបស់ មេធំកម្មវិធី MGI លោក Nawat ជាអតីតពិធីករល្បី
Ping Chou EngAUGUST 21 2023100 views

កម្មវិធីបរវកញ្ញាឯកឆ្នាំ២០២៣ ត្រូវបានបញ្ចប់ហើយដោយរកឃើញម្ចាស់មកុដគឺ កញ្ញា ភឹម​ ស្រីណូ ដែលនឹងត្រូវទៅប្រកួតលើឆាកអន្តរជាតិ Miss Grand International  តំណាងឱ្យប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។ ដោយឡែកយើងក្រឡេកមកដឹងត្រួសៗអំពីបុរសម្នាក់ដែលដឹកនាំ ពីក្រោយកម្មវិធីបរវកញ្ញាលំដាប់ពិភពលោកនេះគឺលោក Nawat Itsaragrisil ។

 

លោក​ Nawat Itsaragrisil គឺជាស្ថាបនិកនៃកម្មវិធីប្រកួតបវរកញ្ញាពិភពលោក ឬ Miss Grand International (MGI) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣។ លោកមានអាយុ៥០ឆ្នាំដែលបានកើតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៧៣ ក្នុងខេត្តរ៉ាត់ចាបូរី ប្រទេសថៃ។

 

មុនពេលចាប់ផ្តើមបង្កើតកម្មវិធី MGI នេះដោយខ្លួនឯងលោកក៏ធ្លាប់មានបទពិសោធន៍កគ្រប់គ្រងកម្មវិធីជាច្រើន និងជាពិធីករល្បីឈ្មោះផងដែរ។

 

លោកត្រូវបានទទួលការគាំទ្រខ្លាំងនៅពេលដែលបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធីមួយនិយាយអំពីដំណើរកម្សាន្តនិងទេសចរណ៍ បន្ទាប់ពីនោះលោកក៏បានកាន់កម្មវិធី Exhibition Show Kon Thueng Chan នៃស្ថានីយ៍ទូរទស្សន៍ ITV ។ នៅឆ្នាំ២០០៧ លោកក៏បានក្លាយជាអ្នកដឹកនាំនិងជាអ្នកផលិតកម្មវិធីបវរកញ្ញាថៃ Miss Earth Thailand រហូតដល់ឆ្នាំ២០១២ នៃប៉ុស្តិ៍លេខ៧ថៃ។

 

នៅក្នុងឆ្នាំ២០១៣ លោកក៏បានចាប់ផ្តើមផលិត កម្មវិធីបរវកញ្ញាឯកដោយខ្លួនឯងគឺ Miss Grand International នេះឡើងដោយលោកហ្វ្រេនឆាយទៅទូទាំងពិភពលោក និងអនុញ្ញាតឱ្យប្រទេសណាដែលមានអាជ្ញាបណ្ណ MGI នេះបើកការប្រកួតជ្រើសរើសចម្រាញ់កញ្ញាឯកប្រចាំប្រទេស ដើម្បីឡើងទៅកាន់ឆាកអន្តរជាតិដណ្តើមមកុដ។

 

កម្មវិធី MGI របស់បុរសអ្នកជំនួញរូបនេះ ក្នុងឆ្នាំដំបូងលោកបានរៀបចាំឡើងរយៈពេល៣ឆ្នាំជាប់គ្នាក្នុងប្រទេសថៃផ្ទាល់ ទម្រាំបានចេញទៅ បរទេសលើកដំបូងក្នុងឆ្នាំ២០១៦ ទៅរដ្ឋ Les Vagas របស់សហរដ្ឋអាមេរិកជាម្ចាស់ផ្ទះនៃការប្រកួត។

 

គួរជម្រាបផងដែរថាក្នុងកម្មវិធី Miss Grand International 2023 នឹងប្រព្រឹត្តឡើងនៅប្រទេសវៀតណាមក្នុងអំឡុងខែតុលាខាងមុខនេះ៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia