ស្អាត ពូកែ! មកស្គាល់ប្រវត្តិត្រួសៗ MGI 2023 និងសមត្ថភាពលេចធ្លោ៣ ដែលម្ចាស់ម្គុដរូបនេះមាន
Ping Chou EngOCTOBER 26 2023355 views

ដូចប្រិយមិត្តបានជ្រាបរួចមកហើយអំពីការប្រកួតកញ្ញាឯកមកពីប្រទេសជិត៧០ជុំវិញពិភពលោក Miss Grand International 2023 ​ដោយម្ចាស់ជ័យលាភីម្គុដបានទៅលើកញ្ញាឯកមកពីប្រទេសបេរ៉ូ Miss Grand  Luciana Fuster។ ដូច្នេះតើបរវកញ្ញាវ័យ២៤ឆ្នាំ មកពីភាគខាងត្បូងរូបនេះមានសមត្ថភាពលេចធ្លោអ្វីខ្លះ?

 

. ​មានជំនាញសិល្បៈច្រើន

 

កញ្ញា Luciana Fuster កើតនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ១៩៩៩ ក្នុងប្រទេសបេរ៉ូ នាងបានសិក្សានៅសាលាបឋមសិក្សា និងមធ្យមសិក្សានៅ Almirante Guise Naval Lyceum ។ ស្ថិត​ក្នុង​វ័យ​ជំទង់ នាងបាន​ក្លាយ​ជា​ ​កីឡាករ​បាល់បោះ​ក្នុង​ការ​ប្រកួត​ជើង​ឯក​ក្នុង​តំបន់​នៃ​ប្រទេស។ បរវកញ្ញារូបនេះក៏ធ្លាប់ជាពិធីករទូរស្សន៍ដែល​មានសំឡេងពិរោះ មានសមត្ថភាពច្រៀង និងបានសម្តែងភាពយន្តជាច្រើនផងដែរ។

 

. ជា Superstar របស់ Peru

 

កញ្ញាក៏ជាមនុស្សមានឥទ្ធិពលនៅលើប​ណ្តេញសង្គម IG ដែលមានអ្នកតាមដានជាង៤លាននាក់ ហើយជាប់មនុស្សដែលមានប្រជាប្រិយភាពបំផុតក្នុងប្រទេសបេរ៉ូ។ ក្រៅពីនេះនាងក៏ជាអ្នកផលិតមាតិកាលើបណ្តេញសង្គម អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម និងជាអ្នកតំណាងផលិតផលឱ្យក្រុមហ៊ុនធំៗជាច្រើនក្នុងប្រទេសបេរ៉ូ ដូចជាក្រុមហ៊ុន Samsung ជាដើម។

 

. ជាម្ចាស់ម្គុដ៣ដងតំណាងឱ្យប្រទេស

 

នេះមិនមែនជាលើកទី១ទេដែលកញ្ញា Luciana Fuster បានបង្ហាញខ្លួនលើវិស័យបរវកញ្ញា។ នាងទទួលបានភាពល្បីល្បាញនិងបាន ប្រកួតប្រជែងក្នុងកម្មវិធីបរវកញ្ញាជាច្រើននៅក្នុងប្រទេសបេរ៉ូ ដោយនាងគឺជា Miss Grand Peru 2023 ,ជាបវរកញ្ញា Miss Teen Pageant International 2016 តំណាងឱ្យប្រទេសរបស់នាង និង Miss Teen Model Peru 2015 ថែមទៀត។

 

យ៉ាងណាមិញនេះជាលើក២ហើយសម្រាប់ប្រទេសបេរ៉ូ ដែលមានបរវកញ្ញាបានគ្រងម្គុដ​ Miss Grand International នៅលើទឹកដីប្រទេសវៀតណាម ដោយលើកទី១នៅឆ្នាំ ២០១៧ បានទៅលើកញ្ញា Maria Jose Lora​ និងលើកទី២ នៅឆ្នាំ២០២៣​ បានទៅលើកញ្ញា Luciana Fuster ៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia