ជាឱកាសសម្រាប់អ្នកដែលកំពុងស្វែងការងារធ្វើ ពិសេសអ្នកដែលចង់ចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌរដ្ឋ ខណៈថ្មីៗនេះក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងទីស្ដីការគណៈរដ្ឋមន្ដ្រី បានប្រកាសពីការប្រឡងជ្រើសរើសនិស្សិត និងមន្ដ្រីរាជការ ចូលបម្រើការងារនៅក្នុងស្ថាប័នរបស់ខ្លួន។
១. ទីស្ដីការគណៈរដ្ឋមន្ដ្រី
យោងតាមសេចក្ដីជូនដំណឹង នៅក្នុងឆ្នាំ២០២៣ នេះទីស្ដីការគណៈរដ្ឋមន្រ្ដីនឹងប្រឡងជ្រើសរើសមន្ដ្រីក្រខណ្ឌ (ក្របខ័ណ្ឌ “ក” ) ចំនួន ១៤ នាក់ ដោយក្នុងនោះផ្នែកព័ត៌មានវិទ្យាចំនួន ៤ នាក់ ផ្នែកភាសាអង់គ្លេសចំនួន ៥ នាក់ និងផ្នែកនីតិសាស្ដ្រចំនួន ៥ នាក់ ដើម្បីចូលបម្រើការងារក្នុងក្រខ័ណ្ឌទីស្ដីការណៈរដ្ឋមន្ដ្រី។
ចំពោះលក្ខខណ្ឌនៃការជ្រើសរើស ត្រូវមានសញ្ជាតិខ្មែរ, ត្រូវមានសញ្ញាបត្របរិញ្ញាបត្រឡើងទៅ, មានអាយុត្រឹម ៣៥ ឆ្នាំចំពោះបេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ, មានអាយុត្រឹម ៤០ ឆ្នាំ ចំពោះបេក្ខជនដែលមានសញ្ញាបត្រជាន់ខ្ពស់, ចំពោះមន្ដ្រីរាជការត្រូវមានការយល់ព្រមឲ្យផ្ទេក្របខ័ណ្ឌពីប្រធាស្ថាប។
បេក្ខជនត្រូវបំពេញសំណុំលិខិត និងដាក់ពាក្យសុំចុះឈ្មោះប្រឡងនៅនាយករដ្ឋានបុគ្គលិក នៃទីស្ដីការគណៈរដ្ឋមន្ដ្រី (អគារថ្មី ជាន់ទី៤ បន្ទាប់លេខ៤០៥ តាមបណ្ដោយផ្លូវកម្ពុជាក្រោម) រាងរាល់ម៉ោងធ្វើការចាប់ពីពេលនេះរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។
ក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា បេក្ខជនជាជនពិការ និងស្ដ្រី ដែលមានសត្ថមភាពសមស្រប ត្រូវបានផ្ដល់ជាអាទិភាព។ ព័ត៌មានលម្អិត អាចទាក់ទងទៅនាយករដ្ឋានបុគ្គលិករៀងរាល់ម៉ោងធ្វើការ និងតាមទូរស័ព្ទលេខ០២៣ ២១២ ៣៤១។ សម្រាប់តម្លៃសុំសិទ្ធិប្រឡងតម្លៃ ២០ ០០០រៀល។
២. ក្រសួងសាធារណការ និងដឹកជញ្ជូន
យោងតាមសេចក្ដីជូនដំណឹងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា នៅក្នុងឆ្នាំថ្មីនេះក្រសួងសាធារណការ និងដឹកជញ្ជូន នឹងធ្វើការប្រឡងជ្រើសរើសនិស្សិត និងមន្រ្ដីរាជការ ចូលបម្រើការងារក្នុងក្រសួងខ័ណ្ឌក្រសួងដែលមានក្របខ័ណ្ឌ "ក" និងក្របខ័ណ្ឌ "ខ" សរុប៩៩ កន្លែង។ ក្នុងនោះក្របខ័ណ្ឌថ្នាក់ជាតិចំនួន ៨១ កន្លែង និងក្រខ័ណ្ឌថ្នាក់ក្រោមជាតិចំនួន ១៨ កន្លែង។
ចំពោះលក្ខខណ្ឌក្នុងការចុះឈ្មោះប្រឡង និងមុខជំនាញដែលត្រូវជ្រើសរើសមាននៅក្នុងសេចក្ដីដំណឹងខាងក្រោម៖
អត្ថបទ៖ កឹម ប៊ុនធឿន