សម្ដេច ស ខេង បញ្ជាក់ភាគរយនៃការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីតម្លៃ ៦០ លានដុល្លារ
Bunthoeun KoemAPRIL 11 2023252 views

គិតមកដល់ពេលនេះ អគារទីស្តីការក្រសួងមហាផ្ទៃថ្មី តម្លៃប្រមាណ ៦០លានដុល្លារអាមេរិក ​​​​សាងសង់​សម្រេច​បាន​ជាង ៨០ភាគរយហើយ ខណៈបច្ចុប្បន្នកំពុងសាងសង់យ៉ាងមមាញឹក។ នេះបើយោងតាមប្រសាសន៍លើកឡើយរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ នៅថ្ងៃទី ទី១១ ខែមេសា ឆ្នាំ២០២៣ ។

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនី ដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីសម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ឲ្យដឹងថា មកដល់ពេលនេះ សាងសង់បាន៨០% ហើយ បើប្រៀបធៀបជាមួយនឹងកិច្ចសន្យា ទន្ទឹមនឹងនោះ គុណភាពសំណង់ក៏ល្អ ទោះបីសាងសង់លឿនក៏ដោយ ខណៈគុណភាពសំណង់ មានភាពរឹងមាំ ដោយមានការត្រួតពិនិត្យ យ៉ាងម៉ត់ចត់ ហើយជាពិសេសទៅទៀត មានសុវត្ថិភាពជាចម្បង ទៅដល់កម្មករទាំងអស់

339994421 571133831784126 2705843498818741867 N

ការសាងសង់អគារទីស្ដីការថ្មីនេះគឺគ្របដណ្ដប់លើផ្ទៃដី ៥,៦ ហិចតា មានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកំពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់ សម្រាប់ចំណតរថយន្តដែលអាចចតរថយន្តក្នុងអាគារបានសរុប ចំនួន៣៣០គ្រឿង។ គម្រោងនេះគឺទទួលសិទ្ធិម៉ៅការសាងសង់ដោយក្រុមហ៊ុនឈ្មោះ គីម ម៉ិច ខនស្ត្រាក់សិន និងអ៊ិនវេសមេន។

សូមជម្រាបផងដែរថា​ អគារថ្មីនេះគឺសាងសង់លើទីតាំងចាស់ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី ព្រះនរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយគ្រោងបញ្ចប់ការសាងសង់នៅ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ៕

340690226 1344905616360340 1855939086965688435 N

អត្ថបទដោយ៖ ឌឿក ស្រីនុត

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia