ឱកាសការងារនៅក្រសួង! ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកាសរើសបុគ្គលិកជាច្រើនផ្នែក ចាប់អារម្មណ៍ដាក់ពាក្យបាន
ធី ស្រីល័ក្ខJANUARY 21 20232.9 K views

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២៣ កន្លងទៅបានឱ្យដឹងថា ពេលនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ២៨ រូប ដើម្បីចូលបម្រើការងារពេញម៉ោងទៅលើជំនាញដូចជា ៖

  • បុគ្គលិកអភិវឌ្ឍកម្មវិធី (Full-stack Developer) ចំនួន ៨ រូប
  • បុគ្គលិកវិស្វករប្រព័ន្ធ (System Engineer) ចំនួន ១រូប
  • បុគ្គលិកអភិវឌ្ឍសុសវែលទូរស័ព្ទ (Mobile Developer) ចំនួន ២រូប
  • បុគ្គលិក User Experience/User Interface (UX/UI) Designer ចំនួន ២ រូប
  • បុគ្គលិកស្រាវជ្រាវគោលនយោបាយ (Policy Researcher) ចំនួន ៣រូប
  • បុគ្គលិកសម្របសម្រួលកម្មវិធី (Program Coordinator) ចំនួន ៥រូប
  • បុគ្គលិកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E Officer) ចំនួន ៤រូប
  • បុគ្គលិកទំនាក់ទំនងសាធារណៈ (Public Relation Officer) ចំនួន ៣ រូប
  • ក្នុងនោះដែរ ចំពោះបុគ្គលិកជាប់កិច្ចសន្យានឹងត្រូវបានជ្រើសរើសនឹងត្រូវដាក់បញ្ចូលទៅក្នុងកម្មវិធី “ទេព្យកោសល្យសម្រាប់សេដ្ឋកិច្ចឌីជីថល (Talents for Digital Economy)” ដែលនឹងទទួលបានប្រាក់បៀរវត្សមូលដ្ឋានសមរម្យទៅតាមតួនាទីការងារ និងគុណវុឌ្ឍ និងអាចមានឱកាសក្លាយជាមន្ត្រីរាជការក្នុងក្របខណ្ឌមុខងារសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោយពីទទួលបានការវាយតម្លៃសមិទ្ធផលការងារ និងការបម្រើការងារក្នុងរយៈពេលកំណត់មួយ។

    សម្រាប់បេក្ខជនឬបេក្ខនារីត្រូវចូលទៅកាន់គេហទំព័រសម្រាប់ដាក់ពាក្យ https://digitaleconomy.mef.gov.kh រួចស្គែន QR Code ដែលមាននៅលើ Portal ដោយប្រើប្រាស់កម្មវិធី CamDigiKey លើទូរស័ព្ទដៃ ដែលអាចទាញយកបានពី App Store ឬ  Google Play ដើម្បីទទួលបានព័ត៌មានបន្ថែម និងដាក់ពាក្យតាមអនឡាញ។ដែលការទទួលពាក្យនេះចាប់ផ្តើមចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៣ ខាងមុខនេះ។

    ចំពោះព័ត៌មានបន្ថែមទៀតទាក់ទងនិងលក្ខខណ្ឌនៃការដាក់ពាក្យសូមអាចសេចក្តីជូនដំណឹងខាងក្រោមបន្ថែម៖

    324671891 704095207982816 7719776282934939127 N

    323453284 3409455139311499 8012851589287644895 N

    325912343 832872067780545 1167619522213112249 N

    322881579 719360096242325 5038246401119880438 N

    325963352 3364346037186367 2617701973847858333 N

    325433321 1314095939146041 1155657823590593975 N

    323461453 572764058030111 3341607541752489921 N

    325335849 1704499856653740 3348784583746282216 N

    326044848 1919876925017378 719857924417799198 N

    អត្ថបទដោយ៖សម្បត្តិ សុខឡាង

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia