ស្រលាញ់ការងាររដ្ឋទេ? ថ្មីៗនេះក្រសួងសេដ្ឋកិច្ច កំពុងប្រកាសស្វែងរកបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបម្រើការងារលើមុខតំណែងធំៗ ៤ ដូចខាងក្រោម៖
១/. ផ្នែករដ្ឋបាល និងកិច្ចការទូទៅ ចំនួន ១២នាក់
២/. ផ្នែកសិក្សា និងជំនួយការ ចំនួន ០២នាក់
៣/. ផ្នែកគ្រប់គ្រងធុរកិច្ច ចំនួន ១៣នាក់
៤/. ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកទេសព័ត៌មាន ចំនួន ១៥នាក់
បេក្ខជន-បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និង Cover Letter (ជាភាសាអង់គ្លេស) និងឯកសារភ្ជាប់ពាក់ព័ន្ធនានាមកកាន់អាស័យដ្ឋានសាអេឡិចត្រូនិច៖ hr@pfm.gov.kh និងចម្លងជូន (CC)៖ kang_sophearum@mef.gov.kh ឲ្យបានយ៉ាងយូរបំផុតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥:៣០នាទីល្ងាច ជាកំហិត។
គួរជម្រាបផងដែរថា អ.គ.ហ ទទួលពាក្យស្នើសុំចុះឈ្មោះចូលបម្រើការងារតាមរយៈប្រព័ន្ធអនឡាញ (Online) តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០៧៧ ៣៥៩ ៩៤៩ ឬទៅកាន់អាស័យដ្ឋាន ក្រសួងហិរញ្ញវត្ថុនិងសេដ្ឋកិច្ច ផ្ទាល់៕