ឱកាសស្វែងរកទីផ្សារសម្រាប់កសិករ! ក្រសួងរៀបចំយុទ្ធនាការទិញលក់ធំ១ ជួយឱ្យកសិករអាចរកទីផ្សារបានស្រួលជាងមុន
ធី ស្រីល័ក្ខJANUARY 21 2023324 views

ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុក ឱ្យមានភាពរស់រវើក និងឱ្យកាន់តែប្រសើរឡើងនូវការទទួលស្គាល់ និងគាំទ្រផលិតផលខ្មែរ ស្របតាមយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាល  កម្ពុជា ក្នុងការជំរុញលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យឯកជន ក្រសួងពាណិជ្ជកម្ម ក្រសួងបានរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៨ ដើម្បីផ្តល់ឱកាសឱ្យប្រជាកសិករដែលមានកសិផលអាចយកមកធ្វើការដាក់តាំងបង្ហាញបាន និងមានឱកាសស្វែងរកដៃគូសហការទិញលក់។

យុទ្ធនាការនេះ នឹងការដាក់តាំងបង្ហាញផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្រុងសៀមរាប ខេត្តសៀមរាប។ការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងបង្កើនសកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋាន ឱ្យមានភាពប្រទាក់ក្រឡាពីកសិដ្ឋានមកទីផ្សារ ជាវេទិកាផ្គូផ្គងរវាងអ្នកផលិត អ្នកត្រូវការផលិតផលយកទៅចែកចាយបន្ត និងបំផុសស្មារតីអ្នកប្រើប្រាស់ទូទៅ ឱ្យចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសការនាំចូលពីបរទេសជាជំហានៗ។

ក្នុងឱកាសនេះ ក្រសួង សូមអញ្ជើញលោក លោកស្រី ជាផលិតករ ម្ចាស់កសិដ្ឋាន អ្នកកែច្នៃ សមាគម   អាជីវកម្ម និងសហគមន៍ផលិតបន្លែ និងផ្លែឈើខ្មែរ ដែលត្រូវការស្តង់ដាក់តាំងផលិតផលសម្រាប់ស្វែងរកដៃគូពាណិជ្ជកម្ម ឬមានគម្រោងចុះកិច្ចសន្យាទិញ-លក់ សូមទាក់ទងនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅជាន់ទីពីរ នៃអគារទីស្តីការក្រសួងពាណិជ្ជកម្ម អាសយដ្ឋាន៖ ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖   ០១២ ៧០៣ ៣៩៣ ឬ ០៧៧ ៣៣៩ ៤៣៩ ឬ ០១៦ ៤១៦ ៨២៥ អាសយដ្ឋានអ៊ីមែល៖  sopheap.sok56789@gmail.com / neary86@gmail.com /chaoji168@gmail.com ឬ ទាក់ទងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប៖ ទូរស័ព្ទលេខ ០១២ ៥៥០ ៦៣៥ អាសយដ្ឋានអ៊ីម៉ែលល៖  kimlyph@gmail.com៕

325989865 580625980746074 6475973340328293893 N

325945733 738051174343080 7308782124404015132 N

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia