មកស្គាល់ប្រវត្តិ និងការសិក្សា របស់ឧកញ៉ា គិត ស៊ូឡា ក្លាយជាCOO ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ត្រឹមវ័យ១៩ឆ្នាំ
Kan DaraAPRIL 19 202431.7 K views

ត្រឹមវ័យ១៩ឆ្នាំប៉ុណ្ណោះ ឧកញ៉ា គិត ស៊ូឡា ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ តាមរយៈការជ្រើសតាំងពីក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុនផ្ទាល់តែម្តង។

យ៉ាងណាមិញ ងាកមកមើលប្រវត្តិរបស់យុវជនវ័យក្មេង តែមានសមត្ថភាពមិនធម្មតារូបនេះវិញ លោក គិត ស៊ូឡា គឺជាកូនប្រុសបង្កើតរបស់អ្នកឧកញ៉ា គិត ម៉េង ដែលជាថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន រ៉ូយាល់គ្រុប។ ត្បិតធំធាត់ក្នុងត្រកូលអ្នកជំនួញ ស៊ូឡា បានយល់ដឹងពីមុខជំនួញរបស់ក្រុមហ៊ុន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងឧស្សាហកម្មនេះ។

Xx

ក្នុងនោះ ក្រៅពីការត្រងត្រាប់ស្តាប់ដំបូន្មានពីឪពុកម្តាយជុំវិញការរកស៊ី កំលោះ ស៊ូឡា បានទទួលការអប់រំនៅ សាលាអន្តរជាតិន័រប្រ៊ីដ ក្នុងប្រទេសកម្ពុជា និងបច្ចុប្បន្ន កំពុងសិក្សានៅសាលាអន្តរជាតិ Hwa Chong ដែលជាសាលាដ៏ល្បីល្បាញមួយក្នុងប្រទេសសិង្ហបុរីផងដែរ។

Aa

មិនតែប៉ុណ្ណោះ​ លោក ស៊ូឡា បានត្រៀមខ្លួនរួចជាស្រេចក្នុងការខិតខំឲ្យអស់ពីសមត្ថភាព។ ក្នុងតួនាទីថ្មីរបស់ខ្លួន ក្នុងមានជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ លោកនឹងកាន់តំណែងសំខាន់នេះក្នុងការបង្កើតឲ្យកាន់តែមានភាពចម្រុះ និងធ្វើឲ្យចំណូលក្រុមហ៊ុនប្រសើរទ្បើងនៅក្នុងពិភពឌីជីថល។

Ss

គួរជម្រាបផងដែរថា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បង្កើតឡើងក្នុងឆ្នាំ១៩៩១ គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ ជាយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជាហើយត្រូវ​បាន​ទទួលស្គាល់ថា ជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និងភាពចម្រុះបំផុតរបស់ប្រទេស។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានបុត្រសម្ព័ន្ធអាជីវកម្ម ជាច្រើនរួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ពាណិជ្ជកម្ម និងតំបន់​សេដ្ឋកិច្ចពិសេស៕

Kkk

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia